Yearendyearend1140x150

ចិននឹងផ្តល់«ជំនួយឥតសំណង»ចំនួន២៧០លានដុល្លារដល់កម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជំនួបរវាងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ជាមួយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនៅទីស្តីការក្រសួងការបរទេស។

ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសចិន និងកម្ពុជានឹងចុះហត្ថលេខាលើឯកសារមួយចំនួនដែលក្នុងនោះមានជំនួយឧបត្ថម្ភឥតសំណងចំនួន២៧០លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីអនុវត្តន៍នូវគម្រោងអភិវឌ្ឍមួយចំនួនរបស់កម្ពុជា។ការប្រកាសផ្តល់ជំនួយនេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិនជាមួយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ធ្វើឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្រោយបញ្ចប់កិច្ចប្រជុំឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស បានថ្លែងថា បន្ទាប់ពីមានការជួបជាមួយសម្តេច ហ៊ុន សែន កម្ពុជានិងចិននឹងចុះហត្ថលេខានូវឯកសារមួយចំនួនដោយក្នុងនោះមានជំនួយឧបត្តម្ភឥតសំណងចំនួន២៧០លានដុល្លារសម្រាប់ការអនុវត្តន៍នូវគម្រោងផ្សេងរបស់កម្ពុជា។ 

បើតាមឯកឧត្តម ប្រាក់ សុខុន ក្នុងជំនួបនោះភាគីទាំងពីរបានពិភាក្សាគ្នាពី បញ្ហាទ្វេភាគី បញ្ហាតំបន់ ពហុភាគី ហើយពិភាក្សាពីបញ្ហា ពាណិជ្ជកម្ម និងការវិនិយោគ ការអប់រំ សន្តិសុខ និងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ ហើយភាគីចិនសន្យាជួយជំរុញឱ្យផលិតផលកសិកម្មករបស់កម្ពុជាចូលទៅកាន់ទីផ្សារចិន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្រោយកិច្ចពិភាក្សា លោក វ៉ាង យី បានថ្លែងថា កម្ពុជាគឺជាមិត្តដែកថែបរបស់ចិនហើយភាគីទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកដោយមិនខ្លាចការគំរាមគំហែងពីប្រទេសណាមួយនោះទេ ហើយប្រទេសចិនមានសេចក្តីរីករាយគាំទ្រដល់កម្ពុជាក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។

លោកវ៉ាង យី ថ្លែងថា "មិត្តភាពរវាងកម្ពុជា និងចិន មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរប៉ុណ្ណោះទេ វាថែមទាំងបានបង្ហាញជាគំរូបមួយដល់សគមន៍អន្តរជាតិ ក៏ដូចជាការកសាងវាសនារួម ដោយគោរពគ្នាទៅវិញទៅមក"។

លោកវ៉ាង យី បានសង្កត់ធ្ងន់ថា ចិនមិនបានភ្ជាប់លក្ខខណ្ឌក្នុងកិច្ចសហប្រតិបត្តិការណ៍នោះទេ ហើយចិនប្រឆាំងដាច់ខាតចំពោះទង្វើនិយាយហើយមិនធ្វើ។ហើយភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍនានា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនរឹងដូចជាដែក។

គួរបញ្ជក់ថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់កម្ពុជា នៅថ្ងៃទី ១២ កញ្ញានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។ក្រោយបញ្ចប់ជំនួបជាមួយឯកឧត្តម ប្រាក់ សុខុន លោកនឹងបន្តនឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ជាជំនួយឥតសំណងរបស់ចិនជូនកម្ពុជា។ពិធីនេះគ្រោងនឹងធ្វើឡើងនៅល្ងាចថ្ងៃទី ១២ កញ្ញានេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង