Yearendyearend1140x150

ឯកឧត្តម កៅ ថាច ចូលរួមសម្ពោធជាផ្លូវការ«រោងម៉ាស៊ីនកិនស្រូវ ដេលីហ្វ្រេស ហ្វូដ»នៅកំពង់ធំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ធំ៖ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការី នៅថ្ងៃទី ១១ កញ្ញានេះ បានអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធជាផ្លូវការ រោងម៉ាស៊ីនកិនស្រូវ ដេលីហ្វ្រេស ហ្វូដ និងចូលរួមធ្វើជាសាក្សីផងដែរក្នុងកម្មវិធីចុះហត្ថលេខា និងការចុះអនុស្សារណៈយោគយល់គ្នាស្តីពី ភាពជាដៃគូរលើការផ្គត់ផ្គង់ទីផ្សារស្រូវអង្ករ រវាងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងក្រុមហ៊ុន ដេលីហ្រ្វេសហ៊្វូដ។ 

ក្នុងឱកាសនោះ ឯកឧត្តម កៅ ថាច បានសំដែងនូវសេចក្តីត្រេកអរ និងអបអរសាទរជូនលោក ជួរ ផេង និងភាគហ៊ុននិកទាំងអស់ចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងម៉ាស៊ីនកិនស្រូវដ៏ថ្មីស្រឡាងនេះ ហើយចំពោះសមិទ្ធិផលដែលបានចាប់បដិសិន្និឡើងចេញជារូបរាងនៅថ្ងៃនេះ គឺសរបញ្ជាក់ឱ្យឃើញពីការគិតគូរ និងការខិតខំប្រឹងប្រែងប្រកបដោយការដាក់ផែនការច្បាស់លាស់របស់ប្រធានក្រុមហ៊ុន និងសមាជិកទាំងអស់។

ឯកឧត្តម កៅ ថាច បានធ្វើការរំលឹក និងគូសរំលេចឡើងវិញបន្តិចជុំវិញ ការធ្លាក់ចុះតំលៃស្រូវកាលពីឆ្នាំ២០១៦ ប៉ុន្តែដោយមានអន្តរាគមន៍បន្ទាន់របស់រាជរដ្ឋាភិបាល បញ្ហាតំលៃស្រូវត្រូវបានដោះស្រាយទាន់ពេលវេលា។ ជាមួយគ្នានេះតាមរយៈការទំលាក់ហិរញ្ញប្បទានជាបន្តបន្ទាប់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការផ្តល់ឥណទានជាទុនវិនិយោគដល់រោងម៉ាស៊ីនកិនស្រូវដែលមានគុណវុឌ្ឍគ្រប់គ្រាន់ដើម្បីសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ និងឥណទានជាទុនបង្វិលដើម្បីទិញស្រូវដោយអត្រាការប្រាក់ទាប។ ជាក់ស្តែងតាមរយៈហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ក្រុមហ៊ុន ដេលី ហ្រ្វេសហ៊្វូដ ឯកឧត្តម កៅ ថាច បានធ្វើការវាយតម្លៃខ្ពស់ និងជឿជាក់ថារោងម៉ាស៊ីនកិនស្រូវថ្មី នេះ និងរួមចំណែកជួយបំពេញបន្ថែម និងស្រូបយកទីផ្សារស្រូវ ពី ក្នុងតំបន់ផ្ទាល់ និងនៅតំបន់ជុំវិញនៃខេត្តកំពង់ធំទាំងមូល និងបណ្តាខេត្តក្បែរខាង ព្រមជាមួយការបង្កើតការងារថ្មីៗបន្ថែមជូនដល់បងប្អូនកូនក្មួយនៅក្នុងមូលដ្ឋានផងដែរ។

បន្ថែមលើនេះ តាមរយៈអនុស្សារណៈស្តីពី ភាពជាដៃគូរលើការផ្គត់ផ្គង់ទីផ្សារស្រូវអង្ករ រវាងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងក្រុមហ៊ុន ដេលីហ្រ្វេសហ៊្វូដ ឯកឧត្តម កៅ ថាច បានធ្វើការលើកទឹកចិត្តឱ្យកសិករខិតខំផលិតស្រូវ និងលក់ឱ្យរោងម៉ាស៊ីនតាមតំលែទីផ្សារដែលបានព្រមព្រៀងគ្នា។ ឯកឧត្តម ស្នើសុំឱ្យភាគីទាំងពីរ គឺភាគីរោងម៉ាស៊ីន និងសហគមន៍ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពនូវកិច្ចសន្យាកសិកម្ម ដោយឈរលើគោលការណ៍ស្មោះត្រង់រវាងគ្នា។

ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច ក៏បានលើកឡើងផងដែរពី តួនាទី របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ឥណទានដោយអត្រាការប្រាក់ទាប់ដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រីកការដាំដុះ ផលិត កែច្នៃ និង វេចខ្ចប់ -ល-។

ចុងបញ្ចប់ ឯកឧត្តម កៅ ថាច បានចូលរួមធ្វើជាសង្ខីភាពក្នុងកម្មវិធីចុះហត្ថលេខា និងចុះអនុស្សារណៈយោគយល់គ្នា រវាង សម្ព័ន្ធសមាគមន៍កសិកម្មកម្ពុជា និងក្រុមហ៊ុន ដេលីហ្រ្វេសហ៊្វូដ និងកាត់ខ្សែប៊ូសម្ពោធដាក់ឱ្យដំណើរការរោងម៉ាស៊ីនកិនស្រូវរជាផ្លូវការបស់ក្រុមហ៊ុន ដេលីហ្វ្រេសហ៊្វូដពីពេលនេះតទៅ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង