Yearendyearend1140x150

ជនជាតិចិន១៤នាក់ត្រូវបានឃាត់ខ្លួនពីបទជំរិតទារប្រាក់

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ជនជាតិចិន១៤នាក់ដែលត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនពីបទជំរិតទារប្រាក់ (រូបភាព៖ បញ្ជាការដ្ឋានកងអាវុធហត្ថខេត្តព្រះសីហនុ)

ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ១៤នាក់ ជាជនជាតិចិនពីបទបង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ និងឃាត់បានវត្ថុតាងមួយចំនួន ព្រមទាំងបានរំដោះជនរងគ្រោះចំនួន ០១នាក់ ភេទប្រុស (ជនជាតិចិន)។ បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ បានបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាង មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តនីតិវិធី។

យោងតាមសេចក្តីជូនដំណឹងរបស់បញ្ជាការដ្ឋានកងអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង២០:០០នាទីយប់ ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន ៣០នាក់ សហការជាមួយកម្លាំងស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលផ្នែកនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ចុះបង្ក្រាបករណី ចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ ជំរិតទារប្រាក់ និងបទកាន់កាប់ ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត នៅចំណុចសណ្ឋាគារស៊ីហាវ យ៉ិងហ៊ួយ ស្ថិតក្នុងក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការបង្រ្កាបខាងលើនេះ សមត្ថកិច្ចជំនាញ បានរំដោះជនរងគ្រោះ ចំនួន ០១នាក់ ភេទប្រុស (ជនជាតិចិន) និងឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ចំនួន ១៤នាក់ (ស្រី០១នាក់) ។ ចាប់យកវត្ថុតាងរួមមាន៖១/ អាវុធវែង ចំនួន ០១ដើម ម៉ាក AK47 ពណ៌ខ្មៅ, បង់ ចំនួន០២ , គ្រាប់ ចំនួន ៦៥គ្រាប់, ២/ អាវុធវែង ចំនួន ០១ដើម ម៉ាក M4 ពណ៌ខ្មៅ, បង់ ចំនួន០១, គ្រាប់ ចំនួន ៣០គ្រាប់, ៣/ អាវុធខ្លី ចំនួន ០២ដើម ម៉ាក K54 ពណ៌ខ្មៅ, បង់ចំនួន ០២, ៤/ អាវុធខ្លី ចំនួន ០១ដើម ម៉ាក K59 ពណ៌ខ្មៅ បង់ ចំនួន ០១, ៥/ អាវុធខ្លី ចំនួន ០១ដើម ម៉ាក CF98 ពណ៌ខ្មៅ, បង់ ចំនួន ០១, ៦/ អាវុធខ្លី ចំនួន ០១ដើម ម៉ាក RoLo ពណ៌ស, គ្រាប់ ចំនួន ០៤គ្រាប់,៧/ គ្រាប់អាវុធខ្លីចម្រុះមួយចំនួន,៨/ រថយន្ត ចំនួន ០១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-0199៕

វត្ថុតាង


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង