Yearendyearend1140x150

សារព័ត៌មានអូស្រ្តាលីផ្សាយ៖«ភ្នំពេញ»ក្លាយជារាជធានីចាក់វ៉ាក់សាំងខ្ពស់ជាងគេលើពិភពលោក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការចាក់វ៉ាក់សាំងជូនកុមារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ភ្នំពេញ៖ សារព័ត៌មានមួយក្នុងប្រទេសអូស្រ្តាលី ដែលមានឈ្មោះថា The Sydney Morning Herald នៅថ្ងៃទី ៧ កញ្ញា បានចេញផ្សាយនូវអត្ថបទមួយមានចំណងជើងថា “ភ្នំពេញដែលងាកទៅរកចិន ឥឡូវក្លាយជារាជធានីដែលមានចំនួនអ្នកចាក់វ៉ាក់សាំងខ្ពស់ជាងគេនៅលើពិភពលោក”។

នៅក្នុងអត្ថបទនេះបានរំពឹកពីប្រសាសន៍សម្តេច ហ៊ុន សែន ក្នុងវេទិកាមួយរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន នៃសន្និសីទអន្តរជាតិលើកទី ២៦ ស្តីពី «អនាគតរបស់អាស៊ី» ក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយទៅនឹងសំណួរដែលបានចោទសួរថា ហេតុអ្វីកម្ពុជាពឹងផ្អែកលើចិនខ្លាំងពេក សម្តេចថ្លែងថា «បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំទៅពឹងនរណា?» ខណៈដែលរដ្ឋាភិបាលកម្ពុជាមិនបានបិទទ្វារសម្រាប់ប្រទេសណាទាំងអស់ ក្នុងការទទួលយកជំនួយសម្រាប់កសាងប្រទេស។

បួនខែក្រោយពីមានការប្រកាសពីសម្តេច ហ៊ុន សែន កម្ពុជាដែលធ្លាប់ជួបប្រទះការកើនឡើងនូវករណីជំងឺកូវីដ-១៩ ដោយប្រជាពលរដ្ឋកម្ពុជារាប់សែននាក់ត្រូវបានបិទខ្ទប់ឱ្យនៅក្នុងផ្ទះ។ដោយភាពមិត្តភាពស្មោះត្រង់រវាងកម្ពុជានិងចិននេះហើយ បានរឿងសប្បាយរីករាយមួយសំរាប់កម្ពុជាក្នុងតំណាក់កាលកូវីដនេះ នោះគឺការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋសម្រេចបានជោគជ័យ។

គិតត្រឹមដំណាច់ខែ សីហា ឆ្នាំ ២០២១ នេះ ធៀបនឹងផែនការ ការចាក់វ៉ាក់សាំងចំនួន ២ដូស ជូនប្រជាជនមានអាយុ ១៨ ឆ្នាំឡើងសម្រេចបានចំនួន ៨៦% និងដូសទី ១ សម្រាប់កុមារ និងយុវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ សម្រេចបាន ៨១% ។សម្តេច ហ៊ុន សែន នៅថ្ងៃទី ១០ កញ្ញានេះ បានប្រកាស កម្ពុជានឹងអាចសម្រេចបាននូវគោលដៅនៃការបង្កើតភាពស៊ាំសហគមន៍នៅទូទាំងប្រទេស និងមានឱកាសបើកដំណើរការពេញលេញជាបណ្តើរៗ នៃសកម្មភាពសង្គម-សេដ្ឋកិច្ច នាពេលឆាប់ៗខាងមុខ ។

ភាពជោគជ័យនេះ ត្រូវបានសារព័ត៌មានអូស្រ្តាលី ចុះផ្សាយយោងតាមទិន្នន័យរបស់ដៃគូយុទ្ធសាស្ត្រមេគង្គ(Mekong-US Partnership)បានអះអាងថា រាជធានីភ្នំពេញមានប្រជាជនប្រមាណ ២ លាននាក់ ឥឡូវបានក្លាយជា«រាជធានីដែលមានអត្រាអ្នកចាក់វ៉ាក់សាំងខ្ពស់បំផុតនៅលើពិភពលោក»៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង