Cct850x100 1
1800px x h300px kh

ធនាគារកាណាឌីយ៉ាក.អទទួលបានកញ្ចប់ប្រូម៉ូសិនពិសេស រាល់ការបើកគណនីប្រតិបត្តិការនៅសាខាបឹងកេងកង!

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

បន្ទាប់ពីកម្មវិធីសម្ពោធសាខាបឹងកេងកង របស់ធនាគារ កាណាឌីយ៉ា ក.អ រួចមក ត្រឹមតែរយៈពេល ២ សប្តាហ៍ប៉ុណ្ណោះ យើងសង្កេតឃើញថាសាខាថ្មី ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន រួមទាំងការបង្ហាញការចាប់អារម្មណ៍ និងពេញចិត្តទៅលើបទពិសោធន៍ដ៏ថ្មីស្រឡាង លើផ្នែកបច្ចេកវិទ្យាធនាគារដ៏ទំនើប របស់ធនាគារ កាណាឌីយ៉ា ផងដែរ។

ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការគាំទ្រសាខាថ្មី ព្រមគ្នាជាមួយនឹងការអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះផងដែរ រាល់ការបើកគណនីប្រតិបត្តិការនៅសាខាបឹងកេងកង អតិថិជននឹងទទួលបាននូវ កញ្ចប់កាដូប្រូម៉ូសិនដ៏ពិសេស រួមមាន៖ ការទទួលបានទឹកប្រាក់ត្រឡប់មកវិញ $3, ការបញ្ចុះតម្លៃ $5 លើ Food Delivery App, និងវត្ថុអនុស្សាវរីយ៍ជាច្រើន។ ការផ្ដល់ជូននេះ ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី០៩ខែតុលា ឆ្នាំ២០២១ ។

គួររំលឹកផងដែរថា សាខាបឹងកេងកង ដែលបានលេចរូបរាងឡើង នៅក្នុងអគារ Amass Central Tower, ផ្លូវ ៦៣, សង្កាត់បឹងកេងកង១, ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញនេះ ត្រុវបានបើកជាផ្លូវការ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ ជាមួយនឹងរូបរាងរចនាបែបផែនថ្មី ទំនើប បំពាក់ដោយនឹងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលចុងក្រោយ ជាហេតុបង្កភាពងាយស្រួលដល់អតិថិជនមួយកម្រិតទៀត ក្នុងការស្វែងរកព័ត៌មានអំពីសេវាកម្មហិរញ្ញវត្ថុផ្សេងៗ របស់ធនាគារ កាណាឌីយ៉ា។ ជាមួយនឹងម៉ាស៊ីនដកប្រាក់ និងម៉ាស៊ីនដក-ដាក់ប្រាក់ជាង ១០ តម្រៀបគ្នា នឹងជួយបង្កើនល្បឿននៃតម្រូវការសេវាកម្មហិរញ្ញវត្ថុ ដក-ដាក់ប្រាក់ របស់អតិថិជនកាន់តែរហ័ស។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកក្រុមការងាររបស់យើង លោកស្រី ឈីម សុជាតា តាមរយៈលេខ ០១២ ៨៨៨ ០៣៨ ឬមជ្ឈមណ្ឌលសេវាកម្ម ២៤ ម៉ោងរបស់យើងតាមរយៈលេខ ០២៣ ៨៦៨ ២២២។

Khcct banner

អត្ថបទទាក់ទង