Cct850x100 1
1800px x h300px kh

ទូតអាមេរិកជួបជាមួយឯកឧត្តម ហ៊ុន ម៉ាណែតពិភាក្សាគ្នាពី«អធិបតេយ្យ​ភាព»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ​នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ៩ កញ្ញានេះ បានជួបពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានជជែកគ្នាពីបញ្ហា អធិបតេយ្យ​ភាព ឯករាជ្យ​ភាព និងលទ្ធិប្រជាធិបតេយ្យ។

យោងតាមស្ថានទូតអាមេរិក លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ​នៃកងយោធពលខេមរភូមិន្ទ ដើម្បីណែនាំលោកវរសេនីយ៍ឯក Jacky Ly អនុព័ន្ធ​យោធាថ្មី​របស់អាមេរិក។ហើយក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរក៏បានបានពិភាក្សាគ្នាអំពីការខិតខំរួមគ្នា ដើម្បីប្រឆាំងនឹងមេរោគរាតត្បាត និងសារៈសំខាន់ដែលព្រះរាជាណាចក្រកម្ពុជា ត្រូវមានអធិបតេយ្យ​ភាព ឯករាជ្យ​ភាព និងលទ្ធិប្រជាធិបតេយ្យ។

ជាការកត់សម្គាល់ ការពិភាក្សាពាក់ព័ន្ធនឹងរឿងអធិបតេយ្យភាពនេះ ធ្វើឡើងក្រោយពីកម្ពុជា និងអាមេរិកហាក់មិនសូវមានទំនាក់ទំនងល្អក្រោយអាមេរិកចោទកម្ពុជាថាបានអនុញ្ញាតឱ្យចិនបោះមូលដ្ឋានទ័ពនៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។ដោយកន្លងមកភាគីកម្ពុជាបានចាត់ទុកថា ព័ត៌មាននោះជាព័ត៌មានក្លែងក្លាយ និង មានចេតនាបម្រើមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់អាមេរិក៕


Khcct banner

អត្ថបទទាក់ទង