Yearendyearend1140x150

Khmer Timesលាតត្រដាងសកម្មភាពខុសច្បាប់ក្នុងChina Townខេត្តព្រះសីហនុស្ថានទូតចិនជំរុញឱ្យស្រាវជ្រាវបន្ទាន់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


ភ្នំពេញ៖ Khmer Timesនៅពេលថ្មីៗនេះបានផ្សព្វផ្សាយលាតត្រដាងថានៅក្នុងតំបន់មួយនៅខេត្តព្រះសីហនុដែលសំបួរទៅដោយជនជាតិចិនស្នាក់នៅ ដោយប្រជាពលរដ្ឋទីនោះទំលាប់ហៅថា“China Town” មានវត្តមាននៃសកម្មភាពខុសច្បាប់ និង ឧក្រិដ្ឋកម្មជាច្រើន ហើយភាគច្រើនគឺពាក់ពន្ធ័នឹងជនជាតិចិន។ព៌ត៏មាននេះធ្វើអោយស្ថានទូតចិនប្រចាំនៅកម្ពុជាមានការយកចិត្តទុកដាក់ជាខ្លាំង នឹងជំរុញឱ្យស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរស្រាវជ្រាវបន្ទាន់។

ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី ៨ កញ្ញានេះ បានគូសបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយអត្ថបទជាបន្តបន្ទាប់ដែលបានលាតត្រដាងអោយឃើញថានៅក្នុង “China Town” ខេត្តព្រះសីហនុមានវត្តមាននៃសកម្មភាពខុសច្បាប់ និងឧក្រិដ្ឋកម្មជាច្រើន ដូចជា ល្បែងស៊ីសងនិងការបោកប្រាសតាមប្រព័ន្ធអ៊ីនធើណេត ការឃុំខ្លួនខុសច្បាប់ ការចាប់ជំរិតទារប្រាក់ ការជួញដូរមនុស្ស ការជួញដូរនិងប្រើប្រាសគ្រឿងញៀន និងសកម្មភាពខុសច្បាប់ដទៃទៀត។ល។ ចំពោះជនរងគ្រោះវិញគឺពលរដ្ឋនៃប្រទេសជាច្រើន ដែលភាគច្រើនជាជនជាតិចិន។

ស្ថានទូតចិន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយបាននិងកំពុងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា។

បើតាមស្ថានទូតចិន កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់គឺជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងចិន-កម្ពុជាហើយក៏ជាផ្នែកមួយដ៏សំខាន់នៃការកសាងសហគមន៍រួមគ្នារបស់ប្រទេសទាំងពីរផងដែរ ហើយភាគីទាំងពីរតែងតែរក្សាបាននូវកិច្ចសហប្រតិបត្តិការក្នុងកម្រិតមួយដ៏ខ្ពស់។

ស្ថានទូតចិនបានបន្តថា៖ដើម្បីបង្រ្កាបសកម្មភាពរបស់ជនជាតិចិននៅក្នុងប្រទេសកម្ពុជាដែលពាក់ព័ន្ធនឹងល្បែងស៊ីសងនិងការបោកប្រាសតាមប្រព័ន្ធអ៊ីនធើណេត ស្ថាប័នអនុវត្តច្បាប់នៃប្រទេសចិននិងកម្ពុជាកំពុងធ្វើការទំនាក់ទំនងយ៉ាងសកម្ម ដោយខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការលុបបំបាត់និងជំនះរាល់ឧបសគ្គផ្សេងៗ ដើម្បីបើកប្រតិបត្តិការបង្ក្រាបជាពិសេសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ស្ថានទូតចិនបាននិយាយដូចឆ្នេះថា សំណាញ់ច្បាប់ញឹកខ្លាំងណាស់ មិនអាចមាននរណាម្នាក់គេចផុតបានឡើយ ស្ថានទូតចិនសូមធ្វើការក្រើនរំលឹកជាថ្មីម្តងទៀតដល់ពលរដ្ឋចិននៅកម្ពុជាថា សូមកុំចូលរួមសកម្មភាពណាដែលបំពានច្បាប់របស់ចិននិងកម្ពុជា បើមិនដូច្នេះទេពួកគេនឹងត្រូវផ្តន្ទាទោសតាមច្បាប់។

ក្រុមអ្នកកាសែតស៊ើបអង្កេតនៃប្រព័ន្ធផ្សព្វផ្សាយជាភាសាអង់គ្លេសរបស់《Khmer Times》បានទៅកាន់ខេត្តព្រះសីហនុ ហើយការពីពេលថ្មីៗនេះ បានផ្សាយអត្ថបទជាបន្តបន្ទាប់ ដោយបានលាតត្រដាងអោយឃើញថានៅក្នុង“China Town”ខេត្តព្រះសីហនុមានវត្តមាននៃសកម្មភាពខុសច្បាប់និងឧក្រិដ្ឋកម្មជាច្រើន ហើយជនរងគ្រោះវិញមានទាំងជនជាតិចិនដែលកំពង់រស់នៅក្នុងប្រទេសកម្ពុជា ដោយពួកគាត់បានឆ្លងកាត់នូវការធ្វើទារុណកម្មយ៉ាងឃោរឃៅនិងអមនុស្សធម៌។

គួរបញ្ជាក់ថាទីក្រុងចិនឬ China Town គឺជាពាក្យដែលទម្លាប់ហៅរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់សោម ដែលមានទីតាំងនៅតំបន់អូរត្រេះ ដែលសំបូរទៅដោយមានអាគារជាច្រើនជួលអោយជនជាតិចិនស្នាក់នៅ និងប្រកបអាជីកម្មរកស៊ីយ៉ាងសំបូរបែប ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង