Yearendyearend1140x150

សម្តេច ហ៊ុន សែន បន្តអរគុណចិនដែលផ្តល់ជំនួយវ៉ាក់សាំងកូវិដដល់កម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេច ហ៊ុន សែន អញ្ជើញថ្លែងបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧។

ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ៩ កញ្ញានេះ បានអញ្ជើញថ្លែងបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ ក្រោមមូលបទ ៖ មហាអនុតំបន់មេគង្គ ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម លី ខឺឈាំង (Li Keqiang)នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ានជាច្រើនទៀតផងដែរ។ក្នុងសេចក្តីថ្លែងសន្ទរកថា សម្តេច ហ៊ុន សែន បន្តអរគុណចិនដែលផ្តល់ជំនួយវ៉ាក់សាំងកូវិដដល់កម្ពុជា។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានបន្តខិតខំគ្រប់គ្រងសភាពការណ៍ ជំងឺកូវី-១៩ ដោយផ្តោតលើកិច្ចការអាទិភាពមួយចំនួន ដូចជាការចាក់វ៉ាក់សាំងឱ្យប្រជាជន និងការអនុវត្ត វិធានការសុខាភិបាល រដ្ឋបាល និងច្បាប់នានា ដើម្បីកាត់បន្ថយការឆ្លងនៅក្នុងសហគមន៍។

បើតាមសម្តេច ហ៊ុន សែន ទោះជាយ៉ាងនេះ ក្តី រលកថ្មីនៃជំងឺកូវី៥-១៩ នៅតែបង្កផលប៉ះពាល់ដ៏សិចស្រាល់មកលើសេដ្ឋកិច្ចកម្ពុជា ជាអាទីនៅក្នុង វិស័យវាយនភណ្ឌ ទេសចរណ៍ និងវិស័យសេវាខ្លះទៀត ដែលជាកត្តានាំឱ្យការងើបឡើងនៃសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២១ នេះនៅតែប្រឈមនឹងភាពមិនប្រាកដប្រជា។ 

សម្តេចថ្លែងថា "ក្នុងបរិការណ៍នេះ ខ្ញុំយល់ថាកិច្ចខិតខំ រួមរបស់យើងពិតជាមានសារៈសំខាន់ណាស់សម្រាប់ការស្តារ និងជំរុញសកម្មភាពសេដ្ឋកិច្ចរបស់យើង ឱ្យ មានកំណើនជាថ្មី ជាពិសេសតាមរយៈការដាក់ចេញនូវ “ការឆ្លើយតបនឹងជំងឺកូវី៥-១៩ និងផែនការ ស្តារឡើងវិញ ឆ្នាំ២០២១-២០២៣” នាពេលនេះ ដើម្បីចាត់វិធានការទាន់ពេលវេលា និងប្រកបដោយការ ទទួលខុសត្រូវរួមគ្នាខ្ពស់ ក្នុងការធានានូវប្រតិបត្តិការដោយរលូននៃខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការការពារសុខភាពសាធារណៈ ក្នុងតំបន់។"

ទាក់ទងនឹងវ៉ាក់សាំង សម្តេច ហ៊ុន សែន មិនបានភ្លេចឡើងពីការថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវី៥-១៩ ដល់ប្រទេសក្នុងតំបន់ និង បានផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវិ៥-១៩ ជូនដល់ប្រជាជនកម្ពុជា។ ទន្ទឹមនេះ សម្តេចក៏បានអំណរគុណផងដែរដល់សហគមន៍អន្តរជាតិ ដែលបាន ចែករំលែកនិងផ្តល់វ៉ាក់សាំង តាមរយៈកម្មវិធីកូរ៉ាក់(COVAX) ដល់កម្ពុជាផងដែរ។

គួរបញ្ជាក់ថា កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជិត៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិនបានផ្គត់ផ្គត់វ៉ាក់សាំងដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះមានអង្គការសុខភាពពិភពលោក តាមរយៈយន្តការខូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិកតាមរយៈខូវ៉ាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង