Yearendyearend1140x150

រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖«នៅភ្នំពេញអាចឆ្លងកូវីដ-១៩ ជាលក្ខណៈសហគមន៍តែទ្រង់ទ្រាយតូច»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៣ មេសានេះ បានថ្លែងថា ការឆ្លងកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញអាចឈានដល់ការចម្លងក្នុងសហគមន៍ តែក្នុងទ្រង់ទ្រាយតូច។ការថ្លែងបែបនេះធ្វើឡើងសន្និសីទសារព័ត៌មានទាក់ទងការវិវត្តន៍វីរុស COVID-19 នៅទីស្តីការក្រសួងសុខាភិបាល។

បើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្នក្រសួងសុខាភិបាលកំពុងធ្វើការស្រាវជ្រាវរកអ្នកឆ្លង និងអ្នកពាក់ព័ន្ធមួយចំនួន ហើយប្រសិនបើក្រសួងរកឃើញថាមានអ្នកឆ្លងកូវីដ១៩ទៀត នោះក្នុងរាជធានីភ្នំពេញអាចឈានដល់ការចម្លងក្នុងសហគមន៍ តែក្នុងទ្រង់ទ្រាយតូច។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ  ក្រសួងសុខាភិបាលមិនបានរកឃើញករណីថ្មីនៃកូវីដ-១៩នោះទេ ហើយក៏គ្មានអ្នកជាសះស្បើយថ្មីដែរ។តួលេខអ្នកឆ្លងសរុប មានចំនួន ១២២ រីឯអ្នកសះស្បើយមានចំនួន ៧៧នាក់។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង