Yearendyearend1140x150

ខេត្តក្វាងទុងថ្ងៃទី១១រកឃើញអ្នកឆ្លងកូវីដ៤នាក់ ២ករណីចូលពីកម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ យោងតាមដំណឹងរបស់គណៈកម្មាការសុខភាពខេត្តក្វាងទុងប្រទេសចិន ចេញផ្សាយនៅថ្ងៃនេះបានអោយដឹងថា កាលពីថ្ងៃទី១១ខែមេសានេះ ខេត្តក្វាងទុងបានរកឃើញមានករណីថ្មីវិជ្ជមានកូវីដ១៩ ចំនួន៤ករណី ដែលជាករណីនាំចូល ហើយក្នុងនៅ​​មាន២ករណីជាករណីគឺចូលពីប្រទេសកម្ពុជា។

យោងតាមគណៈកម្មាការសុខភាពរបស់ខេត្តក្វាងទុងប្រទេសចិន​ ករណីពីរផ្សេងទៀតនាំចូលពីប្រទេសអង់គ្លេស និង ប្រទេសរុស្ស៊ី។

របាយការណ៏ចេញផ្សាយខាងលើពុំបានបញ្ជាក់ពីអត្តញ្ញាណអ្នកឆ្លងទេ ហើយក៏មិនបានបង្ហាញថាពួកគាត់ចេញពីកម្ពុជានៅថ្ងៃណា ឬស្នាក់នៅកម្ពុជាប៉ុន្មានថ្ងៃនេះទេ។

ដំណឹងរបស់គណៈកម្មាការសុខភាពខេត្តក្វាងទុងចេញផ្សាយនៅលើវេបសាយផ្លូវការរបស់ខ្លួននៅថ្ងៃនេះ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង