Yearendyearend1140x150

បារាំង ផ្ដល់ជំនួយ១,៥លានអឺរ៉ូ សម្រាប់គាំទ្រដល់ដាំណាំកៅស៊ូប្រកបដោយចីរភាពនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ទីភ្នាក់ងាបារាំងសម្រាប់ការអភិវឌ្ឍ បានផ្ដល់ជំនួយឥតសំណងចំនួន១,៥លានអឺរ៉ូ ដើម្បីគាំទ្រដល់គ្រមោងថ្នាក់តំបន់មួយចំនួនស្ដីពីការព្យាករផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងភាពអាចរកបាននៃកម្លាំងពលកម្មលើខ្សែច្រវ៉ាក់ផលិតកម្មកៅស៊ូធម្មជាតិនៅអាស៊ីអាគ្នេយ៍។

បើតាមស្ថានទូតបារាំងបានឱ្យដឹងថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍បានសម្រេចគាំទ្រដល់គម្រោងថ្នាក់តំបន់មួយ ស្ដីពីការព្យាករណ៍ការប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងភាពអាចរកបាននៃកម្លាំងពលកម្មលើកសើចច្រវ៉ាក់ផលិតកម្មកៅស៊ូធម្មជាតិនៅអាស៊ីអាគ្នេយ៍ហៅកាត់ថា forsea តាមរយៈការផ្ដល់ជំនួយឥតសំណងចំនួន ១,៥ លានអឺរ៉ូដល់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិស្រាវជ្រាវក្សេតសាស្ត្រសម្រាប់ការអភិវឌ្ឍ។

តាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា គម្រោងខាងលើនឹងត្រូវដាក់ឲ្យដំណើរការនៅប្រទេសកម្ពុជាដែលរួមសហការជាមួយអគ្គនាយកដ្ឋានកៅស៊ូ និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ព្រមទាំងនៅប្រទេសថៃនិងវៀតណាមផងដែរ។

គម្រោងនេះមានគោលដៅរួមចំណែកជួយដល់ប្រទេស ដែលមានបញ្ហាប្រឈមក្នុងវិស័យកៅស៊ូដោយផ្ដល់ព័ត៌មានអំពីផលវិបាក(បច្ចេកទេស សង្គម និងសេដ្ឋកិច្ច) នៃការផ្លាស់ប្ដូរ និងដោយបញ្ជាក់ច្បាស់អំពីដំណោះស្រាយនានាដើម្បីធ្វើការបន្សុំាឱ្យកាន់តែមានប្រសិទ្ធភាព។

លោកស្រី អូហ្វេលី បូរីស (Ophelie BOURHIS) ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ប្រចាំកម្ពុជាមានប្រសាសន៍ថា៖«យើងក្ដីសោមនស្សរីករាយដែលអាចបន្តជួយគាំទ្រដល់វិស័យកៅស៊ូនៅកម្ពុជា។ គម្រោងនេះស្ថិតក្នុងក្របខណ្ឌនៃការបន្តកិច្ចបន្តការផ្ដល់ហិរញ្ញប្បទានក្នុងវិស័យអន្តរាគមន៍ជាយូរមកហើយរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍។ បច្ចុប្បន្នកិច្ចខិតខំប្រឹងប្រែងក្នុងការបន្សុំាវិស័យការទូត និងអាកាសធាតុគឺមានសារៈសំខាន់ដោយសារតែប្រជាពលរដ្ឋនៅជនបទច្រើនទទួលបានចំណូលពីវិស័យនេះ»។

ចំណែក ឯកឧត្តម ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានលើកឡើងថាប៉ុន្មានឆ្នាំចុងក្រោយនេះទីផ្សារកៅស៊ូនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជាការលើកស្ទួយជីវភាពអ្នកដាំដំណាំកៅស៊ូនៅតាមទីជនបទ។

សូមជម្រាបជូនថា ប្រទេសចំនួន៨ដូចជា កម្ពុជា ថៃ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ឡាវ និងហ្វីលីពីន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ផលិតកៅស៊ូធម្មជាតិបាន៧៣% ក្នុងចំណោមកៅស៊ូធម្មជាតិទាំងអស់លើពិភពលោក។ប៉ុន្តែការដាំដុះកំពុងរងគ្រោះដោយកត្តាធំៗពីរយ៉ាងគឺ៖ ការឡើងកម្ដៅអាកាសធាតុដែលអាចប៉ះពាល់ដល់លក្ខខណ្ឌនៃការដាំដុះ និងការថយចុះកម្លាំងពលកម្មក្នុងវិស័យនេះ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង