Yearendyearend1140x150

កម្ពុជានឹងទទួល«ឥទ្ធិពលជ្រលងសម្ពាធទាប»អាចបង្កឲ្យមានជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៨-១៤កញ្ញា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុមនិយម នៅថ្ងៃទី០៧កញ្ញា បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨-១៤ ខែកញ្ញា ឆ្នាំ២០២១ថា នៅក្នុងសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកកម្ពុជានឹងទទួលនូវឥទ្ធិពល ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង, ប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ , ឡាវ , នឹងវៀតណាម។

បើតាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ស្ថានភាពអាកាសធាតុនេះនឹងចុះបន្តិចមកលើកម្ពុជា ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ, ខ្យល់សមុទ្រ (Sea Breeze), វិសម្ពាធពីរ ដែលមួយស្ថិតនៅខាងកើតក្បែរប្រទេសហ្វីលីពីនដែលបច្ចុប្បន្នបានបំប្លែងខ្លួនទៅជាព្យុះ ទី១៣ ឈ្មោះ កុន សុន (STS CONSON) ដែលនឹងមានដំណើរឆ្ពោះទៅប្រទេសវៀតណាម ខាងជើង និងវិសម្ពាធសកម្មមួយទៀតដែលស្ថិតនៅក្នុងសមុទ្រភាគខាងកើត ហ្វីលីពីន ធ្វើដំណើរទៅ លើមិនមានឥទ្ធិពលមកលើកម្ពុជា ទេ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C - សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C - ផ្ទៃមេឃអួរអាប់នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ទន្ទឹមនោះបណ្តាខេត្តមួយចំនួនមានជាអាទិ៍ ខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់ , ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង , ខេត្តកំពង់ស្ពឺ , ខេត្តកណ្តាល ,ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈមនឹង ជំនន់ទឹកភ្លៀង ។ "

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ C - សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C - ផ្ទៃមេឃអួរអាប់ នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ។

តំបន់មាត់សមុទ្រ - សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C - សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °c - ផ្ទៃមេឃអួរអាប់មានពពក អ័ព្ទច្រើន នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយ ផ្គរ រន្ទៈខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ ។ ទន្ទឹមនោះនៅក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត ក៏អាចមាននូវជំនន់ទឹកភ្លៀងផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង