Yearendyearend1140x150

WHOគាំទ្រការសម្រេច«បើកសាលាឡើងវិញ»ដោយយោងតាមហេតុផលមួយចំនួន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា

កំពង់ធំ៖ ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានសម្តែងការគាំទ្រពីការសម្រេចចិត្ដរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យមានការពិនិត្យពីលទ្ធភាពបើកដំណើរការសាលារៀនឡើងវិញ និងបានចាត់ទុកការសម្រេចចិត្តនេះគឺជារឿងមួយដ៏ល្អត្រឹមត្រូវ។

ពីខេត្តកំពង់ធំក្នុងពេលនាំយកអំណោយជាថវិកា និងសម្ភារជូនលោកតា លោកយាយ ស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងពីការគាំទ្រការបើកសាលារៀនឡើងវិញនៅកម្ពុជា។គាំទ្រដោយលោកស្រីវេជ្ជបណ្ឌិត Li Ailan លើកឡើងនូវហេតុផលចំនួន៣។

 បើតាមលោកស្រីវេជ្ជបណ្ឌិត Li Ailan ហេតុផលទី ១៖ សិស្សានុសិស្ស ឬសាលារៀន មិនមែនជាចលករសំខាន់ ដែលធ្វើឱ្យមានផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នោះទេ, ២៖ ការបិទសាលារៀន ក្នុងរយៈពេលយូរ មានការប៉ះពាល់ធ្ងន់ធ្ងរ ដល់ការវិវឌ្ឍរាងកាយរបស់ក្មេងៗ ទាំងផ្លូវចិត្ដ និងចំណេះដឹង, ៣៖ គ្មានដំណើរការណាមួយ ដែលគ្មានហានិភ័យនោះទេ ប៉ុន្ដែអ្វីដែលយើងធ្វើបាន គឺការកាត់បន្ថយហានិភ័យ ឱ្យបានតិចបំផុត ។ ដូច្នេះហើយការបើកសាលារៀនឡើងវិញ គឺអាចឋិតនៅលើការគ្រប់គ្រងរបស់យើងបាន ដោយការដាក់បញ្ជូលវិធានការទាំងឡាយ ដែលយើងធ្លាប់អនុវត្ដកន្លងមក។

លោកស្រី លី អាយឡាន ថ្លែងថា «ខ្ញុំមានការប្រាកដក្នុងចិត្ដថា ស្ថាប័ន អាជីវកម្ម ឬមុខរបបផ្សេងៗរួមទាំងទេសចរណ៍ ក៏ចង់បើកដំណើរការឡើងវិញ ដូច្នេះយើងគួរតែរៀនសូត្រ ពីបទពិសោធន៍ល្អៗនៃការបើកសាលារៀននេះ ដើម្បីទុកជាគំរូ ពេលបើកដំណើរការអ្វីមួយនៅពេលខាងមុខនេះ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៣១ សីហា សម្តេច ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យបើកសាលារៀន នៅកន្លែងណា ដែលគ្មានហានិភ័យឆ្លងជំងឺកូវីដ-១៩ឡើងវិញ។​នាយករដ្ឋមន្ត្រីកម្ពុជា​ បានលើកឡើងបែបនេះ ដោយសំអាងលើកំណើននៃការចាក់វ៉ាក់សំាងកូវីដ-១៩លើកុមារ​ និងយុវជនដែលមានអាយុ១២ ទៅ១៧ឆ្នាំមានសន្ទុះខ្លាំង ដែលមានជាង១,៥លាននាក់ ក្នុងចំណោមកុមារ និងយុវជនសរុប២លាននាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង