Yearendyearend1140x150

រដ្ឋាភិបាលកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ដល់បុគ្គលិកនៃក្រសួង​អប់រំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ សម្រាប់ថ្នាក់ដឹកនាំក្រសួង និងបុគ្គលិកអប់រំក្រសួង​អប់រំ យុវជន និងកីឡា (ថ្នាក់ជាតិ) ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និងដូសទី២ រួចរាល់។ការចាក់នេះនឹងចាប់ផ្តើមនៅថ្ងៃទី ១០ កញ្ញានេះតទៅ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជក់ថា កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ដានីកា) ដូសជំរុញ ឬ ដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំក្រោមឱវាទទីស្តីការក្រសួងអប់រំ ព្រមទាំងស្វាមី ឬ ភរិយា ដែល បានចាក់វ៉ាក់សាំងកូវីសែល ដួសទី១ និងដុសទី២ រួចរាល់ ហើយមានគម្លាតចាប់ពី៤ ទៅ ៦ខែឡើង ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ - មន្ទីរពេទ្យកាល់ម៉ែត ៖ សម្រាប់ថ្នាក់ដឹកនាំ ដែលមានតួនាទី ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ មានឋានៈស្មើព្រមទាំងស្វាមី ឬ ភរិយា ។ មន្ទីរពេទ្យព្រះអង្គឌួង៖ សម្រាប់ថ្នាក់ដឹកនាំ ដែលមានតួនាទី ជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងឬ មានឋានៈស្មើ ព្រមទាំងស្វាមី ឬ ភរិយា ។ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ - មន្ទីរពេទ្យកុមារជាតិ ៖ សម្រាប់បុគ្គលិកអប់រំចាប់ពីថ្នាក់ប្រធាននាយកដ្ឋានចុះរហូតដល់មន្ត្រីជាប់កិច្ចសន្យាព្រមទាំងស្វាមី ឬ ភរិយា។

ជាការកត់សម្គាល់ ការចាប់ផ្តើមចាក់វ៉ាក់សាំងជូនដល់បុគ្គលិកអប់រំពេលនេះ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងបើកសាលារៀនឡើងវិញ។តែសាលាត្រូវអនុវត្តដោយលោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានទទួលការចាក់វ៉ាក់សាំង រួចរាល់ទើបអនុញ្ញាតឱ្យចូលរៀន និងចូលបង្រៀន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង