Yearendyearend1140x150

ពលរដ្ឋហូឡង់រាប់ម៉ឺននាក់ហែក្បួនប្រឆាំងនឹង«លិខិតឆ្លងដែនវ៉ាក់សាំង»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ពលរដ្ឋហូឡង់រាប់ម៉ឺននាក់ហែក្បួនប្រឆាំងនឹង«លិខិតឆ្លងដែនវ៉ាក់សាំង» ប្រភពរូប៖ RT

អាំស្ទែរដាំ៖ប្រជាជនហូឡង់រាប់ម៉ឺនាក់មកពីគ្រប់មជ្ឈដ្ឋាន កាលពីថ្ងៃអាទិត្យ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងអាំស្ទែរដាំ ដើម្បីតវ៉ាចំពោះការស្នើសុំលិខិតឆ្លងដែនវ៉ាក់សាំងរបស់រដ្ឋាភិបាលហូឡង់។ បាតុកម្មនេះ បានបិទផ្លូវនៅកណ្តាលទីក្រុងចំងាយរាប់សិបគីឡូម៉ែត្រ។

ហ្វូងបាតុករ បានប្រមូលផ្តុំគ្នានៅទីលាន Dam របស់ទីក្រុងអាំស្ទែរដាំ ដោយហែក្បួនជាជួរឆ្លងកាត់ផ្លូវទីក្រុង ហើយត្រលប់ទៅទីលានវិញ ដើម្បីធ្វើការប្រឆាំងនឹងគោលនយោបាយវីរុសកូរ៉ូណារបស់រដ្ឋាភិបាល។

ក្រុមបាតុករបានកាន់បដាដែលសរសេរថា “ ការរើសអើងជាតិសាសន៍វេជ្ជសាស្ត្រ” ហើយត្អូញត្អែរថា លិខិតឆ្លងដែនវ៉ាក់សាំងជាការ “ដាក់ទណ្ឌកម្ម” ទៅលើក្មេងសុខភាពល្អដែលមិនព្រមចាក់វ៉ាក់សាំង។

ការហែក្បួននេះ ត្រូវបានគេមើលឃើញថា គឺផ្តោតលើគោលនយោបាយរបស់រដ្ឋាភិបាលហូឡង់ ក្នុងការបង្ហាញភស្តុតាង នៃការចាក់វ៉ាក់សាំងជាចាំបាច់ ដើម្បីចូលក្នុងភោជនីយដ្ឋាន ហាងកាហ្វេ សារមន្ទីរ និងកន្លែងសាធារណៈផ្សេងទៀត ដូចដែលបានស្នើដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលកាលពីដើមសប្តាហ៍នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង