Yearendyearend1140x150

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់«ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»ជាផ្លូវការ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សម័យប្រជុំសភា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី១០ មេសា ឆ្នាំ២០២០ បានសម្រេចអនុម័តលើ «សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដែលរៀបចំដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិពេលដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន។ ច្បាប់នេះត្រូវបានសមាជិកសភាទាំងអស់បោះឆ្នោតគាំទ្រក្រោមសំឡេង១១៥ លើ១១៥សំឡេង។

កិច្ចប្រជុំពេញអង្គនៅថ្ងៃនេះ  ដឹកនាំដោយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា  និងមានការចូលរួមពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងសមាជិកសភាសរុបចំនួន១១៥នាក់ និងតំណាងរាជរដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មានចំនួន៥ជំពូក និងចែកចេញ១២មាត្រា។ បើផ្អែក​តាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ នឹងដាក់ពិន័យធ្ងន់ធ្ងរដល់ជនណាដែលរារាំងកិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលនាំឲ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ ដោយត្រូវប្រឈមជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ និងពិន័យជាប្រាក់រាប់សិបលានរៀល។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង