Yearendyearend1140x150
Img 0571

ឥណ្ឌូណេស៊ីមិនទាន់យល់ព្រមបញ្ជូននាវា​លួច​ដឹក​ប្រេង​​មក​កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាវា​ដឹក​ប្រេង​ឈ្មោះ MT Strovolos

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានដាក់សំណើរទៅការប្រទេស​ឥណ្ឌូ​ណេស៊ី​ ដើម្បី​បញ្ជូន​នាវា ដែល​លួច​ដឹក​ប្រេង​ឆៅ​ពី​អណ្តូងប្រេង​របស់​កម្ពុជា​ប្រមាណ ៣០​ម៉ឺន​បារ៉ែល និង​ក្រុម​នាវិក​ចំនួន​១៩​នាក់ ត្រឡប់មក​កម្ពុជា​វិញ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់។តែមកដល់ពេលនេះ ភាគីរប្រទេសឥណ្ឌូណេស៊ីមិនទាន់ឆ្លើយតបនឹងការស្នើសុំរបស់ភាគីកម្ពុជាឡើយ។

ឯកឧត្តម ជៀប សួរ អគ្គនាយក​ប្រេងកាតកម្ពុជា ​បាន​ប្រាប់ស៊ីស៊ីថាមស៍ តាម​តេឡេក្រាម​នៅថ្ងៃទី២ កញ្ញានេះថា រដ្ឋាភិបាលកម្ពុជាបានដាក់សុំណើរទៅប្រទេសឥណ្ឌូ​ណេស៊ី ដើម្បី​បញ្ជូន​នាវាដែល​លួច​ដឹក​ប្រេង​ឆៅ​ពី​អណ្តូងប្រេង​របស់​កម្ពុជា​ប្រមាណ ៣០​ម៉ឺន​បារ៉ែល និង​ក្រុម​នាវិក​ចំនួន​១៩​នាក់ ត្រឡប់មក​កម្ពុជា​វិញ។

បើតាមឯកឧត្តម ជៀប សួរ គិតត្រឹមថ្ងៃទី ២ កញ្ញានេះ ការស្នើសុំរបស់ភាគីកម្ពុជាទៅកាន់ប្រទេសឥណ្ឌូណេស៊ី គឺមិនទាន់មានចម្លើយនៅឡើយទេ។មិនទាន់ដោយសារតែខាងភាគីឥណ្ឌូណេស៊ីកំពុងអនុវត្តនីតិវិធីច្បាប់។

គួរបញ្ជាក់ថា យោធា​ជើង​ទឹក​ឥណ្ឌូ​ណេស៊ី​ បាន​ឃាត់​នាវា​ដឹក​ប្រេង​ឈ្មោះ MT Strovolos នៅ​តំបន់​ដែន​សមុទ្រ​កោះ​ស៊ូម៉ាត្រា កាល​ពី​ថ្ងៃ​ទី២៧ ខែ​កក្កដា ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​បាន​ស្នើ​ឲ្យ​ប៉ូលិស​អន្តរជាតិ​ឃាត់​នាវា​ដឹក​ប្រេងមួយ​នេះ។ នៅក្នុង​នាវាដែល​មានប្រវែងជិត២០០ម៉ែត្រនេះ គឺមាន​នាវិក​ជា​ជន​ជាតិ​ឥណ្ឌា​១៣​នាក់ ជន​ជាតិ​បង់ក្លាដែស​៣​នាក់ និង​ជន​ជាតិ​មីយ៉ាន់ម៉ា​៣​នាក់ដែលបានចូលចតដោយខុសច្បាប់នៅ​មូល​ដ្ឋាន​របស់​ខ្លួន​ជិត​ប្រទេស​សិង្ហបុរី។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌កម្ពុជា បានថ្លែងថា កម្ពុជា​-​ឥណ្ឌូនេស៊ី ពុំទាន់​មាន​បត្យាប័ន​ជាមួយគ្នា​នៅឡើយ​ទេ ដូច្នេះ​ភាគី​ទាំងពីរ ប្រើប្រាស់​សន្ធិសញ្ញា​អន្តរជាតិ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក ក្នុង​វិស័យ​ព្រហ្មទណ្ឌ ជា​យន្តការ​ច្បាប់​ក្នុងការ​ទំនាក់ទំនងរ​វាង​ប្រទេស​ទាំងពីរ​៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង