Yearendyearend1140x150

អនុរដ្ឋមន្រ្តីការបរទេសចិន៖អាមេរិកយក«រឿងប្រភពដើមកូវីដ»ជាឧបាយកលនយោបាយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Ma Zhaoxu អនុរដ្ឋមន្រ្តីការបរទេសចិន

ចិន៖អនុរដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃទី ២៩ សីហា បានថ្លែងមតិស្តីអំពីរបាយការណ៍ស្រាវជ្រាវប្រភពដើមជំងឺវីរុសកូវីដ-១៩ដែលចេញដោយស្ថាប័នស៊ើបការណ៍របស់សហរដ្ឋអាមេរិក។ក្នុងខ្លឹមសាររបស់មន្ត្រីជាន់ខ្ពស់ចិន បានចាត់ទុកស្ថាប័នស៊ើបការណ៍របស់សហរដ្ឋអាមេរិកបានរៀបចំរបាយការណ៍ផ្តេសផ្តាសស្តីពីការស្រាវជ្រាវប្រភពដើមជំងឺវីរុសកូវីដ-១៩ ជារបាយការណ៍នយោបាយនិង ក្លែងក្លាយបន្លំទាំងស្រុង ដោយគ្មានលក្ខណៈវិទ្យាសាស្ត្រនិងគ្មានចំណុចណាអាចជឿទុកចិត្តបាន។ 

លោក Ma Zhaoxu អនុរដ្ឋមន្រ្តីការបរទេសចិន បានអះអាងថា ភាគីចិនបានបញ្ជាក់ជាច្រើនដងច្រើនសាថា ការងារស្វែងរកប្រភពដើមជំងឺវីរុសកូវីដ-១៩ គឺជាការងារវិទ្យាសាស្រ្តដ៏ស្មុគស្មាញ មានតែចូលរួមសហការស្រាវជ្រាវដោយអ្នកវិទ្យាសាស្ត្រលើពិភពលោកតែប៉ុណ្ណោះ។ ប៉ុន្តែសហរដ្ឋអាមេរិកមិនខ្វល់ខ្វាយពីវិទ្យាសាស្ត្រនិងភាពជាក់ស្តែងសោះឡើយ ហើយឈ្លក់វង្វេងឧបាយកលនយោបាយ និងកិច្ចការស្រាវជ្រាវប្រភពដើមជំងឺវីរុស។

បើតាមលោក Ma Zhaoxu អាមេរិគ្មានភស្តុតាងពិតប្រាកដណាមួយទេ មានតែប្រឌិតភូតភរកុហកដើម្បីលាបពណ៌ចោទប្រកាន់មកលើចិន ក្នុងគោលបំណងប្រើបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសកូវីដមក“ទម្លាក់កំហុក”ចោទប្រកាន់លើចិន ផ្សព្វផ្សាយមេរោគនយោបាយ។ទង្វើនេះជាភស្តុតាងបង្ហាញពីការយកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយូនីយកម្មយ៉ាងច្បាស់បំផុត។

លោក Ma Zhaoxu ថ្លែងថា "អាមេរិកចោទប្រកាន់ចិនពីបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសមានលក្ខណៈមិនតម្លាភាពនិងមិនសហការ នេះជាការលើកឡើងដោយផ្តេសផ្តាសបំផុត។ ភាគីចិនយកចិត្តទុកដាក់ខ្ពស់ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមជំងឺវីរុសតាមបែបវិទ្យាសាស្រ្តជាសកល និងផ្អែកលើគោលការណ៍វិទ្យាសាស្ត្រ បើកចំហ និងតម្លាភាព ព្រមទាំងបានអញ្ជើញអ្នកជំនាញអង្គការសុខភាពពិភពលោកមកបំពេញទស្សនកិច្ចចំនួនពីរដងក្នុងប្រទេសចិនដើម្បីធ្វើការស្រាវជ្រាវពីប្រភពដើមជំងឺវីរុស។ "

គួរបញ្ជាក់ថា នៅដើមឆ្នាំ២០២១នេះ អ្នកជំនាញអន្ដរជាតិ និងចិនបានបង្កើតក្រុមអ្នកជំនាញរួមគ្នា ធ្វើការសិក្សាស្រាវជ្រាវចំនួន២៨ថ្ងៃនៅក្នុងប្រទេសចិន និង បានចេញរបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិន និងអង្គការសុខភាពពិភពលោកស្តីអំពីការស្វែងរកប្រភពដើមជំងឺវីរុស និងព្រមទាំងបានសន្និដ្ឋានយ៉ាងច្បាស់លាស់ ប្រកបដោយជំនាញ និងវិទ្យាសាស្ត្រ បង្កើតជាមូលដ្ឋានគ្រឹះយ៉ាងល្អប្រសើរសម្រាប់កិច្ចសហប្រតិបត្តិការស្វែងរកប្រភបដើមជំងឺវីរុសជូនដល់សកលលោក។ 

បច្ចុប្បន្ននេះ អាមេរិកបានបដិសេធមិនឆ្លើយតបទៅនឹងការសង្ស័យយ៉ាងសមហេតុផលរបស់សហគមន៍អន្តរជាតិលើបញ្ហាជាច្រើនដូចជាមន្ទីរពិសោធន៍ជីវសាស្រ្តFort Detrick និងមូលដ្ឋានពិសោធន៍ជីវសាស្ត្រនៅក្រៅប្រទេសដែលមានចំនួនជាង ២០០កន្លែង ហើយសហរដ្ឋអាមេរិកមានបំណងលាក់បាំងរឿងពិតគេចវេសពីទំនួលខុសត្រូវ។ សហរដ្ឋអាមេរិកមានទំនួលខុសត្រូវនិងកាតព្វកិច្ចក្នុងការផ្តល់ចម្លើយមួយទៅកាន់ពិភពលោក។

គិតមកពេលនេះ មានប្រទេសជាង៨០បានផ្ញើសារលិខិត សេចក្តីថ្លែងការណ៍ឬលិខិតសារទូតជាដើមទៅកាន់ថ្នាក់ដឹកនាំអង្គការសុខភាពពិភពលោក ប្រឆាំងនឹងទង្វើយកកិច្ចការស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយូនីយកម្ម ទាមទារការពាររបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងអង្គការសុខភាពពិភពលោក។ ជាង១០០ប្រទេសនិងតំបន់ និងគណបក្សនយោបាយ អង្គការសង្គម និងធនាគារខួរក្បាលជាង៣០០ស្ថាប័ន បានផ្ញើសេចក្តីថ្លែងការណ៍រួមទៅកាន់លេខាធិការដ្ឋានអង្គការសុខភាពពិភពលោកក្នុងការប្រឆាំងនឹងទង្វើយកកិច្ចការស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយូនីយកម្ម ។ អ្នកក្នុងបណ្ដាញអ៊ីនធើណេតចិនជាង២៥លាននាក់បានចុះហត្ថលេខារួមគ្នាលើលិខិតសាធារណៈមួយដោយស្នើស្រាវជ្រាវFort Detrickក្នុងសហរដ្ឋអាមេរិក។ ទាំងអស់នេះសុទ្ធតែបានឆ្លុះបញ្ចាំងពីសម្លេងសច្ចធម៌របស់ប្រជាពលរដ្ឋ។

អនុរដ្ឋមន្រ្តីការបរទេសចិន បានសង្កត់ធ្ងន់ថា ចិនមានសុភាសិតមួយតែងពោលថា "ភាពទៀងត្រង់សច្ចធម៌រមែងទទួលបានការគាំទ្រនិងការជួយយ៉ាងច្រើនពីគេឯង រីឯទង្វើអាក្រក់គ្មានគុណធម៌តែងនៅតែឯង។" 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង