Yearendyearend1140x150

អាមេរិកបានបញ្ចប់ការដកទ័ពចេញពីទីក្រុងកាប៊ុលក្រោយបេសកកម្មជិត២០ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

អាមេរិក៖ រយៈពេលជិត ២០ ឆ្នាំ បន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ជូនកងកម្លាំងទៅអាហ្វហ្គានីស្ថានដើម្បីតាមចាប់ខ្លួនក្រុមភេរវករដែលបានវាយប្រហារកាលពីថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១។ ឥឡូវនេះកងទ័ពអាមេរិកបានចាកចេញពីប្រទេសនេះជាលើកចុងក្រោយ។

ប្រមុខបញ្ជាការកណ្តាលអាមេរិកបានប្រកាសបញ្ចប់បេសកកម្មរបស់ខ្លួននៅអាហ្វហ្កានីស្ថានក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទនៅមន្ទីរបញ្ចកោណ ដោយប្រាប់អ្នកយកព័ត៌មានថា យន្តហោះអាមេរិកចុងក្រោយបានហោះចេញពីទីក្រុងកាប៊ុល មុនពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុក ពោលគឺមុនពេលកំណត់របស់ប្រធានាធិបតីអាមេរិកលោក Joe Biden ។

ឧត្តមសេនីយ៍ Kenneth “Frank” McKenzie បាននិយាយ តាមរយៈបណ្តាញភ្ជាប់វីដេអូពីទីស្នាក់ការកណ្តាល CENTCOM នៅរដ្ឋផ្លរីដាដោយហៅវាថា ជាការបញ្ចប់នៃការជម្លៀស និងបេសកកម្មអាមេរិកជិតពីរទសវត្សរ៍នៅអាហ្វហ្គានីស្ថាន។

លោកបានមានប្រសាសន៍ថា សមាជិកសេវាកម្មអាមេរិកចំនួន ២៤៦១នាក់ បានស្លាប់ និងជនស៊ីវិលជាង ២០.០០០ នាក់ បានរងរបួស ដោយសារការប្រយុទ្ធនិងធ្វើការនៅអាហ្វហ្គានីស្ថាន។ លោកបានប្រាប់អ្នកយកព័ត៌មានអំពីកិច្ចខិតខំប្រឹងប្រែងរយៈពេល ១៨ ថ្ងៃក្នុងបេសកកម្មជម្លៀសថា គឺជាការជម្លៀសតាមរយៈយន្តហោះបំផុតនៅក្នុងប្រវត្តិសាស្ត្រយោធាអាមេរិក។

នៅទីបញ្ចប់លោក McKenzie បាននិយាយថា សហរដ្ឋអាមេរិកបានជម្លៀសជនស៊ីវិលជាង ៧៩.០០០ នាក់ តាមរយៈអាកាសយានដ្ឋានក្នុងទីក្រុងកាប៊ុល ដែលក្នុងនោះមានជនជាតិអាមេរិក ៦.០០០ នាក់និងជនជាតិអាហ្វហ្គានីស្ថានប្រហែល ៧៣.០០០ នាក់ និងជនជាតិប្រទេសទីបី។

មន្រ្តីរូបនេះនិយាយថាសហរដ្ឋអាមេរិកនិងដៃគូចម្រុះរបស់ខ្លួនបានជួយជនស៊ីវិលជាង ១២៣.០០០ នាក់ភៀសខ្លួនចេញពីអាហ្វហ្គានីស្ថាន ទោះបីជាមានមនុស្សរាប់មិនអស់ត្រូវបានទុកចោលក៏ដោយ។

សេតវិមានបាននិយាយថា ប្រធានាធិបតីគ្រោងនឹងថ្លែងទៅកាន់ប្រជាជាតិនៅថ្ងៃអង្គារនេះ អំពីការបញ្ចប់សង្គ្រាមដ៏យូរបំផុតរបស់អាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅល្ងាចថ្ងៃច័ន្ទលោក បៃ ដិន បានការពារការសម្រេចចិត្តរបស់លោក ដើម្បីប្រកាន់ខ្ជាប់នូវថ្ងៃផុតកំណត់ (នៅថ្ងៃទី ៣១ ខែសីហា) ទោះបីជាមានការរិះគន់ពីសំណាក់គូប្រជែងនយោបាយ និងសូម្បីតែពីសម្ព័ន្ធមិត្តខ្លះក៏ដោយ។

បើតាមគណនីបណ្តាញសង្គមតាលីបង់ ដែលបានបង្ហោះវីដេអូនៃយុទ្ធជននៅអាកាសយានដ្ឋានក្នុងទីក្រុងកាប៊ុល បានបាញ់កាំភ្លើងទៅលើអាកាសដើម្បីអបអរសាទរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង