Yearendyearend1140x150

ក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្តីសម្រេចបន្ទាប់ពីក្រុមតាលីបង់ចូលកាន់កាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានអនុម័តសេចក្តីសម្រេចមួយស្តីពីអាហ្វហ្កានីស្ថាន បន្ទាប់ពីការវិលត្រឡប់មកកាន់អំណាចរបស់តាលីបង់ ដោយផ្តោតលើការប្រឆាំងភេរវកម្មនិងជំនួយមនុស្សធម៌។

សេចក្តីសម្រេចលេខ ២៥៩៣ ត្រូវបានអនុម័តដោយមានសំលេងគាំទ្រចំនួន ១៣ និងសំលេងអនុប្បវាទពីរពីប្រទេសរុស្ស៊ីនិងចិនហើយគ្មានអ្នកណាបោះឆ្នោតប្រឆាំងទេ។

សេចក្តីសម្រេចនេះ បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនៅអាហ្វហ្គានីស្ថាន និងអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងពង្រឹង ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន។

អង្គការនេះ អំពាវនាវឱ្យគ្រប់ភាគីអនុញ្ញាត ឱ្យមានការចូលដំណើរការពេញលេញប្រកបដោយសុវត្ថិភាពនិងគ្មានការរារាំងសម្រាប់អង្គការសហប្រជាជាតិ ទីភ្នាក់ងារឯកទេសរបស់ខ្លួន ដៃគូអនុវត្ត និងដៃគូមនុស្សធម៌ទាំងអស់ ដែលចូលរួមក្នុងសកម្មភាពជួយសង្គ្រោះមនុស្សធម៌ ដើម្បីធានាថាជំនួយមនុស្សធម៌ទៅដល់អ្នកដែលត្រូវការ។

សេចក្តីសម្រេចនេះ បញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការគោរពសិទ្ធិមនុស្សរួមទាំង ស្ត្រី កុមារ និងជនជាតិភាគតិច និងលើកទឹកចិត្តឱ្យគ្រប់ភាគីស្វែងរកដំណោះស្រាយនយោបាយរួមបញ្ចូលគ្នា។

សេចក្តីថ្លែងការណ៍របស់ក្រុមតាលីបង់កាលពីថ្ងៃសុក្រ បានប្តេជ្ញាថា ជនជាតិអាហ្វហ្កានីស្ថាននឹងអាចធ្វើដំណើរទៅក្រៅប្រទេសអាហ្វហ្គានីស្ថានគ្រប់ពេល តាមរយៈការឆ្លងកាត់ព្រំដែនណាមួយទាំងផ្លូវអាកាសនិងផ្លូវគោក ដោយគ្មាននរណារារាំងពួកគេមិនឱ្យធ្វើដំណើរឡើយ។

គួរបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកអត្តឃាតពីរលើកនៅព្រលានយន្តហោះក្រុងកាប៊ុលនៅរដ្ឋធានីអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងតិច ១៧០ នាក់ និងទាហានអាមេរិក ១៣ នាក់ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង