Cct850x100 1
1800px x h300px kh

យោធាអាមេរិកប្រកាសបញ្ចប់បេសកកម្មដកទ័ពចេញពីអាហ្វហ្គានីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប​៖ សារព័ត៌មានស៊ីនហួរ

អាមេរិក៖ មេបញ្ជាការកណ្តាលអាមេរិក លោក Kenneth Mackenzie បានប្រកាសនៅថ្ងៃទី ៣០ ខែសីហាថា យោធាអាមេរិកបានបញ្ចប់ភារកិច្ចដកទ័ពចេញពីអាហ្វហ្គានីស្ថានហើយ។

លោក Mackenzie បាននិយាយនៅក្នុងសន្និសីទកាសែតរបស់ក្រសួងការពារជាតិនៅរសៀលនោះថាយន្តហោះដឹកជញ្ជូន C-17 ចុងក្រោយ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិកាប៊ុលនៅវេលាម៉ោង ១៥ និង ២៩ នាទី ត្រូវនឹងម៉ោង ២៣ ៖ ៥៩ នាទីនៅថ្ងៃទី ៣០ នៅអាហ្វហ្គានីស្ថាន) ។

លោកបាននិយាយថា ការជម្លៀសចេញនៅថ្ងៃនេះ មិនត្រឹមតែជាការបញ្ចប់នៃការដកកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបញ្ចប់ប្រតិបត្តិការយោធាជិត ២០ ឆ្នាំ ដែលបានចាប់ផ្តើមដោយយោធាអាមេរិកនៅអាហ្វហ្គានីស្ថានបន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ។

គួរបញ្ជាក់ថា នេះគឺជាឧទ្ធម្ភាគចក្រដឹកជញ្ជូន CH-47 ដែលកំពុងផ្ទុកនៅលើយន្តហោះដឹកជញ្ជូន C-17 នៅអាកាសយានដ្ឋានអន្តរជាតិកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន៕

Khcct banner

អត្ថបទទាក់ទង