Yearendyearend1140x150

សម្តេចហ៊ុនសែន៖"ដើម្បីសុវត្តិភាពជាតិខ្ញុំគ្មានជម្រើសអ្វីឱ្យល្អជាងការបិទ«ការធ្វើដំណើរឆ្លងខេត្ត»ទេ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា បានចេញបទបញ្ជាឲ្យអាជ្ញាធរ និង សមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ភ្លាមៗសម្តេច ហ៊ុន សែន បានចេញជាសារថា "ដើម្បីសុវត្តិភាពរបស់ជាតិ និង ជិវិតរបស់ប្រជាជន ខ្ញុំពុំមានជម្រើសអ្វីឱ្យល្អជាងការចេញបទបញ្ជារបែបនេះទេ"។

បើតាមសម្តេច ប្រសិនមានច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នប្រហែលជាច្បាប់នោះ ត្រូវយកមកអនុវត្តន៍នាពេលនេះដែរ។ដូច្នេះសម្តេច សូមការយោគយល់ពីសំណាក់បងប្អូន ជនរួមជាតិក្នុងគ្រាដ៍លំបាកនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង