Yearendyearend1140x150

ជប៉ុនប្រកាសដាក់ខេត្តចំនួន៨ក្នុងគ្រាអាសន្នដោយសារករណីឆ្លងកើនឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ជប៉ុន៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី ២៦ សីហានេះ បានប្រកាសដាក់ខេត្តចំនួន ៨ ក្នុងគ្រាមានអាសន្នដោយសារតែការកើនឡើងនៃការឆ្លងកូវីដ១៩ ខណៈទីក្រុងតូក្យូនិងខេត្តចំនួន ១២ ផ្សេងទៀត បានដាក់ក្នុងគ្រាអាសន្នរួចហើយ។

ខេត្តទាំង៨នោះរួមមាន ដល់ហុកកៃដូ មីយ៉ាហ្គី ហ្គីហ្វូ អាឈី ជីមីឈី ស៊ីហ្គា អូកាយ៉ាម៉ា និង ហ៊ីរ៉ូស៊ីម៉ា។អាជ្ញាធរជប៉ុនយល់ថា វិធានការនេះនឹងចូលជាធរមាននៅថ្ងៃសុក្ររហូតដល់ថ្ងៃទី ១២ ខែកញ្ញានៅគ្រប់តំបន់ទាំងអស់ដែលស្ថិតក្នុងគ្រាអាសន្ន ដោយភោជនីយដ្ឋានត្រូវបានស្នើសុំមិនឱ្យផ្តល់គ្រឿងស្រវឹង ឬផ្តល់សេវាកម្មខារ៉ាអូខេ និង ត្រូវបានណែនាំឱ្យបិទត្រឹមម៉ោង២០ ៖ ០០ ម៉ោងក្នុងស្រុក។

គួរបញ្ជាក់ថា នៅក្នុងទីក្រុងតូក្យូ បានរកឃើញករណីឆ្លងថ្មីចំនួន ៤.២២៨ នាក់ កាលពីថ្ងៃពុព ខណៈ គ្រែសម្រាប់អ្នកជំងឺកូវីដ -១៩ មានកំណត់។ ប្រសិនបើចំនួនអ្នកឆ្លងកើនឡើងច្រើន គ្រែមន្ទីរពេទ្យនឹងពេញបានយ៉ាងឆាប់រហ័ស។

មន្ទីរពេទ្យកំពុងតស៊ូដើម្បីដោះស្រាយការកើនឡើងនៃអ្នកជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារកង្វះគ្រែបង្ខំឱ្យមនុស្សជាច្រើនដែលមានរោគសញ្ញាស្រាលជាងនេះ ត្រូវសម្រាកព្យាបាកនៅផ្ទះ។ ដោយមានអ្នកជំងឺកូវីដ ១០០.០០០ នាក់ បាននឹងកំពុងសម្រាកព្យាបាលនៅផ្ទះរបស់ពួកគេ។

អ្នកជំនាញបាននិយាយថា ៨០ ភាគរយនៃមន្ទីរពេទ្យជប៉ុន គឺជាមន្ទីរពេទ្យឯកជនតូចនិងមធ្យម ហើយភាគច្រើនពួកគេមិនអាចបែងចែកអ្នកជំងឺកូវីដ -១៩ ពីអ្នកដទៃបានទេ។ រដ្ឋាភិបាលទីក្រុងតូក្យូនិងរដ្ឋាភិបាលកណ្តាលកំពុងធ្វើការយ៉ាងខ្លាំងដើម្បីបង្កើនចំនួនគ្រែនិងដោះស្រាយបញ្ហាកង្វះបុគ្គលិក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង