Cct850x100 1
1800px x h300px kh

Update៖កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាជនបានជាង ១០លាននាក់ គិតត្រឹមថ្ងៃទី២៥សីហា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាមាន ១០,០៧១,៤៦១ នាក់ គិតដល់ត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនដែលមានអាយុស្មើ ឬលើស១៨ឆ្នាំ មានចំនួនសរុប ៨,៨៣៤,៧៨១ និងការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុ១២ក្រោម១៨ឆ្នាំ មានចំនួនសរុប ១,២៣៦,៦៨០។

សូមជម្រាបថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ មាន ៨៨,៣៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៦២,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕


Khcct banner

អត្ថបទទាក់ទង