Yearendyearend1140x150

CNN៖ចិនជាប្រទេសទី១ដែលគ្រប់គ្រងកូវីដបំប្លែងខ្លួនថ្មី«ដែលតា»បានដោយជោគជ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រជាពលរដ្ឋនៅក្នុងទីក្រុងណានជីង តេស្តរកកូវីដប្រភេទដែលតា។

ចិន៖ គណៈកម្មការសុខភាពជាតិនៃប្រទេសចិន នៅថ្ងៃទី ២៤ សីហា បានបង្ហាញរបាយការណ៍ថា នៅក្នុងប្រទេសចិនមិនមានករណីឆ្លងក្នុងសហគមឡើយ។តាមសារព័ត៌មាន CNN របស់សហរដ្ធអាមេរិក បានផ្សាយថា ចាប់តាំងពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០២១ បន្ទាប់ពីរកឃើញអ្នកបោសសំអាតព្រលានយន្តហោះនៅទីក្រុងណានជីងមានជំងឺកូវីដ១៩ ប្រទេសចិនបានខិតខំជាខ្លាំងក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដបំលែងថ្មី ដែលតា។

សារព័ត៌មានដដែលនេះ បានអះអាងទៀតថា កូវីដបំប្លែងខ្លួនថ្មីប្រភេទ ដែលតា បានរីករាលដាលដល់៣១ខេត្តនៃប្រទេសចិន និងមានមនុស្សប្រមាណជាង ១២០០ បានឆ្លង ដែលចាត់ទុកថា ជាករណីធ្ងន់ធ្ងរបំផុតរបស់ចិន ចាប់តាំងពីឆ្នាំ២០២០មក។ប៉ុន្តែក្រោមការធ្វើតេស្តជាទ្រង់ទ្រាយធំ ដាក់ចេញវិធានការរឹតត្បិតការធ្វើដំណើរក្នុងស្រុក និង វិធានការដ៍តឹងរ៉ឹងជាបន្តបន្ទាប់ហាក់ដូចជាបានលទ្ធផលជាផ្លែការ ដែលធ្វើអោយចំនួនអ្នកឆ្លងថ្មីក្នុងមួយថ្ងៃបានធ្លាក់ចុះជាលំដាប់ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។

បើតាមCNN គឺពីចំណុចខ្ពស់បំផុតជាង ១០០ ករណីនារយៈពេល២សប្តាហ៍មុន ធ្លាក់ចុះមកត្រឹមខ្ទង់រាយ ហើយកាលពីថ្ងៃទី ២៤ សីហា បានធ្លាក់មកដល់០ករណីនៃករណីឆ្លងសហគម។ បើស្ថានភាពនេះនៅបន្តបែបនេះ ប្រទេសចិនអាចនឹងក្លាយជាប្រទេសទី១ដែលគ្រប់គ្រងនៃការរីករាលដាលនៃវីរុសកូវីដបំលែងថ្មី ដែលតា បានដោយជោគជ័យ។ ហើយប្រទេសចិនកំពុងជម្រុញការចាក់វ៉ាក់សាំងបន្តទៀត។

យោងតាមគណៈកម្មការសុខភាពជាតិនៃប្រទេសចិន គិតត្រឹមថ្ងៃអាទិត្យសប្តាហ៍នេះ ប្រទេសចិនបានចាក់វ៉ាក់សាំងសរុបប្រមាណ​១៩៤០លានដូស។ អត្រានៃការចាក់វ៉ាក់សាំងខ្ពស់ជាងប្រទេសអង់គ្លេស និងអាមេរិក។ថ្ងៃអង្គារនេះ ប្រទេសចិនបានរាយការថា មានករណីថ្មីចំនួន៣៥ករណី ក្នុងនោះមួយករណីគឺឆ្លងសហគមនៅខេត្តហ៊ឺណាន និង ៣៤ករណីទៀតគឺករណីនាំចូល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង