Yearendyearend1140x150

វ៉ាក់សាំងចិនអាចការពារកូវីដប្រភេទ«ដែលតា»បាន៦០% និងកុំឱ្យឈឺធ្ងន់១០០%

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកវេជ្ជបណ្ឌិត ចុង ណានសាន អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន 

ចិន៖ វ៉ាក់សាំងរបស់ប្រទេសចិន មានប្រសិទ្ធិភាពការការពារជាទូទៅនៃវីរុសកូវីដបំប្លែងខ្លួនថ្មីប្រភេទ ដែលតា បានក្នុងអត្រា៦០% ហើយវាមានអត្រារហូតដល់១០០% ក្នុងការការពារកុំអោយអ្នកជំងឺឈឺធ្ងន់។នេះបើយោងតាម អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន។

លោកវេជ្ជបណ្ឌិត ចុង ណានសាន អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន បានធ្វើបទបង្ហាញតាមប្រព័ន្ធវីដេអូមួយក្រោមប្រធានបទទាក់ទងនឹងប្រសិទ្ធិភាពវ៉ាក់សាំងដូសជំរុញ(ដូសទី៣) និង វីរុសកូវីដបំលែងថ្មី ដែលតា។ទិន្នន័យក្នុងបទបង្ហាញថ្មីនេះ ផ្អែកតាមការការស្រាវជ្រាវនៅទីក្រុងក្វាងចូវ កាលពីពេលថ្មីៗនេះ។

យោងតាមទិន្នន័យ លោកវេជ្ជបណ្ឌិត ចុង ណានសាន បានបង្ហាញថា នៅពេលទទួលវ៉ាក់សាំងអសកម្មរបស់ចិនដូសទី២រួច៦ខែទទួលថែមមួយដូសទៀត(ដូសទី៣) កម្រិតនៃអង្គទីគ័រនឹងកើនឡើងរហូតដល់១០ដង។ហើយនៅពេលប្រជាជនជាង ៨០% ត្រូវបានចាក់វ៉ាក់សាំងរួច ប្រទេសចិននឹងអាចបង្កើតភាពស៊ាំបានយ៉ាងមានប្រសិទ្ធភាព។

ទាក់ទងនឹងការព្រួយបារម្ភនាពីវីរុសកូវីដបំលែងថ្មី«ដែលតា»វិញ អ្នកជំនាញផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិនរូបនេះ បានអះអាងថា វ៉ាក់សាំងរបស់ប្រទេសចិនដូចជា «ស៊ីណូវ៉ាក់»ជាដើម ត្បិតតែប្រសិទ្ធិភាពនៃការការពារចំពោះវីរុសកូវីដបំប្លែងខ្លួនថ្មី ដែលតា មានការធ្លាក់ចុះ តែវានៅតែមានប្រសិទ្ធិភាពដដែល។

លោកសង្កត់ធ្ងន់ថា តាមរយៈការប្រៀបធៀបអ្នកជំងឺបានចាក់វ៉ាក់សាំងចិន និងអ្នកជំងឺដែលមិនបានចាក់វ៉ាក់សាំង ត្រូវបានគេរកឃើញថា វ៉ាក់សាំងរបស់ប្រទេសចិន គឺមានប្រសិទ្ធភាពការពារលើវីរុសកូវីដប្រភេទ ដែលតា ប្រមាណ ៦០% ហើយអត្រាការពារមាន៧០%កុំអោយឈឺមធ្យម និងអត្រារហូតដល់១០០% ក្នុងការការពារកុំអោយអ្នកជំងឺឈឺធ្ងន់៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង