Yearendyearend1140x150

សាលាឯកជនប្រហែល៨០ភាគរយផ្អាកដំណើរការដោយសារវិបត្តិហិរញ្ញវត្ថុ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

ភ្នំពេញ៖ គិតមកដល់ពេលសព្វថ្ងៃនេះ គ្រឹះស្ថានសិក្សាឯកជនមានប្រហែល៨០ភាគរយ បានផ្អាកដំណើរការ ដោយសារតែជួបនូវវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ បាត់បង់ចំណូលដែលពិបាកក្នុងការទូរទាត់ទៅលើប្រាក់ខែគ្រូបង្រៀន បុគ្គលិកអប់រំ និងបំណុលធនាគារ ជាដើម។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា បានមានប្រសាសន៍ថា ចាប់តាំងពីមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ សាលាឯកជនទាំងអស់បានប្តូរទៅជាការសិក្សាអនឡាញ ហើយគិតមកដល់សព្វថ្ងៃនេះ គ្រឹះស្ថានសិក្សាឯកជនប្រហែល៨០ភាគរយបានប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ ប៉ុន្តែមានសាលាមួយចំនួនតូចនៅតែបន្ត តាមបណ្តាខេត្តគ្រឹះស្ថានក្នុងខេត្តធំៗដូចជាខេត្តបាត់ដំបង កំពង់ចាម សៀមរាប កណ្តាល ភ្នំពេញ ក្រៅពីនោះមានដំណើរការតិចតួចណាស់ និង មិនសូវមានប្រសិទ្ធភាពទាក់ទងនឹងការរៀនអនឡាញ ព្រោះមិនសូវមានសេវាអ៊ីនធើណេត។

ឯកឧត្តមបណ្ឌិត បានបន្តថា ក្នុងវិបត្តិកូវីដ-១៩នេះ គ្រឹះស្ថានសិក្សាឯកជនជាទូទៅបានជួបនូវផលប៉ះពាល់ ព្រោះដោយសារគ្មានជំនួយមកពីខាងក្រៅដូចខាងគ្រឹះស្ថានសិក្សារដ្ឋទេ គ្រាន់តែរដ្ឋាភិបាលបានជួយពន្យារពេលប្រាក់បង់ធនាគារឯកជន និងបានលើកលែងពន្ធ ហើយចំណែកឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានជួយសម្រួលការលំបាករបស់គ្រឹះស្ថានសិក្សាឯកជនទៅតាមលទ្ធភាពដែលអាចជួយបាន។

បន្ថែមនេះ ឯកឧត្តមបណ្ឌិត បានមានលើកឡើងថា គ្រឹះស្ថានសិក្សាឯកជនមានសំណូមពរដល់រាជរដ្ឋាភិបាល បើសិនអាចអនុញ្ញាតឲ្យមានដំណើរការបន្តិចបន្តួច កុំឲ្យបិទជិតខ្លាំងពេក ព្រោះដើម្បីទុកឲ្យសាលាឯកជនបើកឲ្យមានដំណើរការចេញចូលខ្លះ។ ឧទាហរណ៍សិស្ស-និសិ្សតអាចចេញចូលក្នុងកម្រិតតិចតួច ដើម្បីទប់ស្កាត់ និងធ្វើយ៉ាងណាឲ្យមានដំណើរការនិងសកម្មភាពខ្លះនៅក្នុងសាលា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង