Yearendyearend1140x150

ក្រុមតាលីបង់ទុកពេលឱ្យអាមេរិកដកកងទ័ពនិងបុគ្គលិកទាំងអស់ត្រឹមថ្ងៃទី៣១សីហា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក Zabiullah Mujahid អ្នកនាំពាក្យតាលីបង់ ប្រភពរូប៖ CCTV Plus

តាលីបង់៖ក្រុមតាលីបង់ បានទុកពេលឱ្យសហរដ្ឋអាមេរិកដកកងទ័ពនិងបុគ្គលិកទាំងអស់ នៅត្រឹមថ្ងៃទី ៣១ ខែសីហា។ក្រុមតាលីបង់ បានអះអាងថា នឹងមិនអនុញ្ញាតឲ្យពន្យាពេលឡើយ។នេះបើយោងតាមប្រសាសន៍អ្នកនាំពាក្យតាលីបង់នៅអាហ្វហ្កានីស្ថាន។

លោក Zabiullah Mujahid អ្នកនាំពាក្យតាលីបង់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៤ ថា បច្ចុប្បន្នយោធាអាមេរិកកំពុងគ្រប់គ្រងព្រលានយន្តហោះនៅទីក្រុងកាប៊ុល ហើយអាមេរិកត្រូវតែដកកងទ័ពនិងបុគ្គលិកមុនថ្ងៃទី ៣១ ខែសីហានេះ។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា លោកមិនចង់ឃើញប្រជាជនអាហ្វហ្គានីស្ថានចាកចេញពីប្រទេសរបស់ពួកគេឡើយ ហើយសហរដ្ឋអាមេរិកគួរតែផ្លាស់ប្តូរគោលនយោបាយលើកទឹកចិត្តប្រជាជនអាហ្វហ្គានីស្ថានឱ្យចាកចេញពីប្រទេសរបស់គេ។

ការថ្លែងរបស់លោក Mujahid នៅពេលនេះ ធ្វើឡើងនៅពេលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបាននិយាយនៅក្នុងសន្និសិទកាលពីថ្ងៃទី២៤ថា អាមេរិកចង់ពន្យាពេលរហូតបញ្ចប់ប្រតិបត្តិការជម្លៀសកងទ័ព និង បុគ្គលិកចេញពីអាហ្វហ្គានីស្ថាន។ លោក បៃ ដិន បាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រជែងនឹងពេលវេលា ខណៈដែលក្តីកង្វល់កើនឡើង ចំពោះការគំរាមកំហែងនៃការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ។

លោក បៃ ដិន បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងឈានដល់ការបញ្ចប់ការជម្លៀសប្រជាជនចេញពីអាហ្វហ្គានីស្ថានត្រឹមថ្ងៃទី ៣១ ខែសីហានេះ ប៉ុន្តែលោកនឹងទុកឱកាសឱ្យពន្យាពេល ដោយអាស្រ័យលើកិច្ចសហប្រតិបត្តិការពីក្រុមតាលីបង់ជាអ្នកគ្រប់គ្រងប្រទេស។

សូមបញ្ជាក់ កងកម្លាំងអាមេរិកបានជម្លៀសប្រជាជនចំនួន ៧០.៧០០ នាក់ចាប់តាំងពីថ្ងៃទី ១៤ ខែសីហា។ ខណៈមន្ទីរបញ្ចកោណ បាននិយាយថា កងទ័ពអាមេរិករាប់រយនាក់បានចាកចេញពីទីក្រុងកាប៊ុលក្រោមការផ្លាស់ប្តូរដូចដែលបានគ្រោងទុកពីមុន ប៉ុន្តែវានឹងមិនប៉ះពាល់ដល់កិច្ចប្រឹងប្រែងនៃការជម្លៀសឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង