Yearendyearend1140x150

រដ្ឋបាលខេត្តព្រះសីហនុព្រមានពីកំណើន«ភ្លៀងធ្លាក់»បន្តកើតឡើង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជំនន់ទឹកភ្លៀងក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី ២៤ សីហា ឆ្នាំ២០២១។

ព្រះសីហនុ៖ នៅក្នុងក្រុងព្រះសីហនុ កាលពីនៅយប់ថ្ងៃទី២៤ ខែសីហា បានទទួលរងការវាយប្រហារដោយជំនន់ទឹកភ្លៀងខ្លាំងក្នុងបរិមាណទឹកភ្លៀងលើសពី ១០០មម ដែលបង្កឲ្យមានការជន់លិចតំបន់សំខាន់ៗមួយចំនួនក្នុងខេត្តមាត់សមុទ្រមួយនេះ។ក្នុងការវាយប្រហារដោយជំនន់ទឹកភ្លៀងនេះ គឺមិនទាន់ដឹងពីផលខូចខាតនៅឡើយទេ ខណៈដែលអាជ្ញាធរខេត្តកំពុងតាមរកអ្នកបាត់ខ្លួន។

របាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុដែលផ្តល់ជូនដល់ស៊ីស៊ីថាមស៍ថា ក្នុងក្រុងព្រះសីហនុ ភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងពីចន្លោះម៉ោង០៥:០០នាទីល្ងាច ដល់ម៉ោង០៨:០០នាទីយប់ដោយកម្រិតទឹកភ្លៀងកើនឡើងពីចន្លោះ១២០មម ទៅដល់២៧៩មម សរុបបរិមាណទឹកភ្លៀង ២៨៥៨,១មម។កម្រិតនេះ បានបណ្តាលឱ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន រហូតមកដល់ម៉ោង១០:០០នាទីយប់ ទឹកភ្លៀងបានស្រកវិញនៅតាមអូរប្រឡាយសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។

យោងតាមការព្យាករណ៍ អាជ្ញាធរខេត្តព្រះសីហនុបានព្រមានថានឹងមានករណីភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ  និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំចាកចេញពីផ្ទះបើគ្មានភាពចាំបាច់ ជាពិសេសកុំធ្វើដំណើរតាមដងផ្លូវជម្រាលភ្នំ និង ទីកន្លែងដែលមានទឹកហូរកាត់ខ្លាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង