Yearendyearend1140x150

អ្នកជំងឺជនជាតិចិន​នៅខេត្តព្រះសីហនុថ្លែងអរគុណរដ្ឋាភិបាលកម្ពុជា ក្រោយជំងឺជាសះស្បើយ

សង្គម
/
អ្នកយកព័ត៌មាន:
សុខ​ សាន្ត
/
លោកចា ជិនហួកំពុងអង្គុយមើលទូរសព្ទ័នៅមុខប​ន្ទប់ព្យាបាល។

ភ្នំពេញ៖ អ្នកជំងឺផ្ទុកមេរោគ«កូរ៉ូណា»ជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ បានចេញលិខិតថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបុគ្គលិកពេទ្យទាំងអស់ដែលខិតខំព្យាបាលរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់។

នៅក្នុងលិខិតនោះលោកចា ជិនហួ (Jia Jian Hua) បានសរសេរយ៉ាងដូច្នេះថា«ខ្ញុំបាទJia Jian Hua និងក្រុមគ្រួរសារកាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២០នេះបានមកដល់ខេត្តព្រះសីហនុប្រទេសកម្ពុជាដើម្បីដំណើរកំសាន្ត ។ ពេលមកដល់ដំបូងដោយសារខ្ញុំមានអការៈក្តៅខ្លួនទើបត្រូវក្រសួងសុខាភិបាល កម្ពុជាពិនិត្យឃើញថា បានឆ្លងជំងឺរលាកសួតដែលបង្កដោយមេរោគកូរ៉ូណា។»

លោកបន្តថា«ការពិនិត្យឃើញថាខ្ញុំបានឆ្លងជំងឺនេះ បានធ្វើអោយប្រជាជនកម្ពុជាមានការភ័យខ្លាច និងបាននាំមកការលំបាកជាច្រើនដល់ក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រះសីហនុ។ ហេតុដូចនេះខ្ញុំសូមធ្វើការសុំទោសដោយចិត្តស្មោះ។ក្រសួងមន្ទីរសុខាភិបាលនៃប្រទេសកម្ពុជា បានព្យាបាលខ្ញុំនៅដាច់ដោយឡែកពីអ្នកជំងឺដ៏ទៃ ធ្វើអោយស្ថានភាពជំងឺរបស់ខ្ញុំបច្ចុប្បន្ននេះបានគ្រប់គ្រងយ៉ាងមានប្រសិទ្វិភាព។ »

បើតាមលោកចា ជិនហួ (Jia Jian Hua) ក្នុងរយៈពេលជាង១០ថ្ងៃលោកទទួលបានការជួយជ្រុមជ្រែងនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតចិនប្រចាំនៅកម្ពុជា មិត្តភ័ក្តដែលមិនទាំងជួបមុខស្គាល់គ្នាផង និងថ្នាក់ដឹកនាំ និងមិត្តភ័ក្តសមាគមជនជាតិចិន និង បុគ្គលិកពេទ្យជនជាតិចិនទាំងអស់។

លោកថ្លែងថា «ក្នុងអំឡុងពេលខ្ញុំទទួលព្យាបាលដាច់ដោយឡែកពីអ្នកជំងឺដ៏ទៃ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មិត្តភ័ក្តទាំងអស់គ្នា សមាគមចិនខេត្តព្រះសីហនុ និងសណ្ធាគារQueenco ដែលបានរៀបចំអាហារមួយថ្ងៃ៣ពេល ហើយថែមទាំងធ្វើម្ហូបខេត្តហ៊ូប៉ីយ៉ាងឆ្ងាញ់និងមានជីវជាតិ និងផ្តល់នូវការធានាជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងល្អដល់រូបខ្ញុំ ដោយសារតែមានការថែទាំល្អឥតខ្ចោះពីអ្នកទាំងអស់គ្នា បានធ្វើអោយខ្ញុំប្រយុទ្ធឈ្នះជំងឺនេះយ៉ាងឆាប់រហ័ស»។

លោក ជិនហួ (Jia Jian Hua) សូមថ្លែងអំណរគុណបុគ្គលិកពេទ្យទាំងអស់ដែលខិតខំព្យាបាលខ្ញុំយ៉ាងយកចិត្តទុកដាក ពួកគាត់បានពាក់អាវការពារឆ្លងជំងឺយ៉ាងស្អុះស្អាប់ដើម្បីពិនិត្យជំងឺ ដូចជាវាស់កំដៅ វាស់សំពាធឈាម ធ្វើពួកគាត់បែកញើសពេញផ្ទៃមុខ ហើយលោកពិតជាមានអារម្មណ៍ថា ពួកគាត់ពិតជាលំបាកខ្លាំងណាស់។

ជាទីបញ្ចប់ លោកសូមថ្ងៃងអំណរគុណដល់លោកស្រីរដ្ធលេខាធិការក្រសួងសុខាភិបាលដែលបានសួរសុខទុក្ខដល់ខ្ញុំនិងក្រុមគ្រួសារ និងសូមអរគុណដល់សមាគមចិនខេត្តព្រះសីហនុ និងសណ្ធាគារQueenco ដែលបានរៀបចំអាហារដ៏ឆ្ងាញ់ និងធ្វើឱ្យលោកមានអារម្មណ៍ថា «ថ្វីត្បិតតែស្ថិតនៅប្រទេសផ្សេង តែលោកទទួលបានការស្រឡាញ់ពីគ្រប់ទិសទីទាំងអស់»។

លោកចា ជិនហួ (Jia Jian Hua) បានបញ្ជាក់ថា បច្ចុប្បន្នសុខភាពលោកបានជាសះស្បើយហើយ ប្រហែលជាប៉ុន្មានថ្ងៃទៀតនឹងទទួលបានការអនុញ្ញាតិពីវេជ្ជបណ្ឌិតនឹងចេញពីមន្ទីរពេទ្យហើយ ដូចនេះលោកសូមលំអោនកាយដ៏ស្មោះស្ម័គ្រអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ។

លោកបានថ្លែងថា«ក្នុងដំណើរនៅប្រទេសកម្ពុជានេះ មានអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ពិតជាធ្វើអោយខ្ញុំមានសុភមង្គលណាស់ ខ្ញុំនឹងចងចាំអ្នកទាំងអស់គ្នា ទោះត្រឡប់ទៅដល់ទីក្រុងអ៊ូហានវិញក៏ដោយ ខ្ញុំក៏នឹងរៀបរាប់រឿងដ៏ល្អរបស់ពួកអ្នកដល់អ្នកនៅជំវិញនិងមិត្តភ័ក្តរបស់ខ្ញុំបានដឹង ហើយបើសិនជាមានឱកាសមិត្តភ័ក្តទាំងអស់បានទៅដល់ទីក្រុងអ៊ូហានក្នុងពេលដ៏សមស្របណាមួយ ខ្ញុំប្រាកដជាទទួលអ្នកទាំងអស់គ្នាដោយកកក្តៅជាទីបំផុត។មិត្តភាពចិនកម្ពុជានឹងជានិរន្តនិងយូរអង្វែង! មិត្តភាពចិនកម្ពុជាម្មឺនឆ្នាំ!។»

សូមបញ្ជាក់ថា លោកចា ជិនហួ អាយុ៦០ឆ្នាំ អ្នកជំងឺផ្ទុកមេរោគ«កូរ៉ូណា»ជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។ច្ចុប្បន្នលោកបានជាសះស្បើយពីជំងឺហើយ បន្ទាប់ពីវិទ្យាស្ថានប៉ាស្ទ័រ ធ្វើតេស្តិ៍ឃើញលទ្ធផលអវិជ្ជមានដល់ទៅ២លើក។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង