Yearendyearend1140x150
Img 0571

ការចាក់វ៉ាក់សាំងជូនពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងមិនទាន់គ្រប់តាមផែនការ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទទួលការចាក់វ៉ាក់សាំង (រូបភាព៖ សហការី)

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងមិនទាន់ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩បានគ្រប់តាមផែនការដែលបានគ្រោងទុកចំនួន១០លាននាក់នៅឡើយទេ ដោយសារខ្លះជាពលករ ឬប្រជាពលរដ្ឋ ឬនិស្សិតដែលបានវិលត្រឡប់មកពីបរទេសហើយទើបបានបញ្ចប់ការធ្វើចត្តាឡីស័ក ស្ត្រីទើបសម្រាលកូនរួច និងមូលហេតុផ្សេងៗទៀត។

យោងតាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក) បានតម្រូវឱ្យអាជ្ញាធរគ្រប់ថ្នាក់អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ របស់ខ្លួន ព្រមទាំងរៀបចំផែនការ និងចលនាលើកទឹកចិត្តពួកគាត់ឱ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត ឱ្យបានទាន់ពេលវេលានៅតាមទីតាំងដែលកំពុងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងពេលបច្ចុប្បន្ននេះឱ្យបានគ្រប់ៗគ្នា។

ទន្ទឹមនឹងនេះ គ.វ.ក-១៩ ស្នើឱ្យអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចេញសេចក្តីជូនព័ត៌មានឱ្យបានទូលំទូលាយ និងញឹកញាប់អំពីទីតាំង និងកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីជូនសាធារណជនឱ្យបានជ្រាប និងទៅចាក់វ៉ាក់សាំងកូវីដ-១៩ដោយស្ម័គ្រចិត្តឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការណ៍តាមគ្រប់ទម្រង់ក្នុងការទប់ស្កាត់នឹងជំងឺវីរុស ជាពិសេសនោះគឺយុទ្ធនាការចាក់វ៉ាក់សាំងកូវីដដែលត្រូវបានរៀបចំទូទាំងប្រទេស។បច្ចុប្បន្ននេះ គោលដៅនៃការចាក់វ៉ាក់សាំងជូនប្រជាជន១០លាននាក់នៅក្នុងប្រទេសកម្ពុជាជិតសម្រេចបាន អត្រានៃការចាក់វ៉ាក់សាំងមានចំណាត់ថ្នាក់ឈានមុខគេនៅលើពិភពលោក។ មានសេចក្តីរាយការណ៍ខ្លះបានលើកឡើងថា ភ្នំពេញជារាជធានីមួយដែលមានអត្រានៃការចាក់វ៉ាក់សាំងខ្ពស់បំផុតនៅលើពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង