Cct850x100 1
1800px x h300px kh

ទូតចិន៖"ដរាបណាកូវីដនៅកម្ពុជាមិនបញ្ចប់ ជំនួយចិនមកកម្ពុជាក៏មិនអាចបញ្ឈប់ដែរ"

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកវ៉ាង វិនធាន ដែលជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីប្រគល់វ៉ាក់សាំងនៅថ្ងៃទី ២៣ សីហា ឆ្នាំ២០២១។

ភ្នំពេញ៖ វ៉ាក់សាំង (Sinopharm) ពីរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ២៣ សីហានេះ បានជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ក្នុងពិធីប្រគល់វ៉ាក់សាំង លោកវ៉ាង វិនធាន ដែលជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានដែរ។

ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងកូវីដដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិនជំហានទី៣ជូនដល់ក្រសួងការពារជាតិកម្ពុជា លោកវ៉ាង វិនធាន បានបង្ហាញពីក្តីរីករាយដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិនជំហានទី៣ជូនមកកាន់ភាគីកម្ពុជា។

បើតាមលោកវ៉ាង វិនធាន ចាប់តាំងពីរលកថ្មីនៃជំងឺវីរុសកូវីដនៅប្រទេសកម្ពុជាដែលបានផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំ២០២១ នេះមក ដើម្បីឆ្លើយតបទៅនឹងសំណើររបស់ភាគីកម្ពុជា រដ្ឋាភិបាលនិងយោធាចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយជាវ៉ាក់សាំងនិងសម្ភារៈទប់ស្កាត់ជំងឺវីរុសដល់ភាគីកម្ពុជា ជួយសម្របសម្រួលដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសដោយអស់ពីលទ្ធភាព។ 

លោកវ៉ាង វិនធាន ថ្លែងថា "យើងបានគោរពតាមពាក្យសន្យាដោយជួយផ្តល់ការគាំទ្រដ៏សំខាន់សម្រាប់ការបង្កើតប្រព័ន្ធភាពស៊ាំជូនដល់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា។"

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាសរុបចំនួន២២.២លានដូស លើកនេះគឺជាជំហាន​ទី៦​ដែល​ចិនបានផ្តល់ជំនួយជាវ៉ាក់សាំងដល់កម្ពុជា។ រហូតមកដល់បច្ចុប្បន្ននេះ ចំនួនវ៉ាក់សាំងដែលជាជំនួយមានចំនួនរហូតដល់ ៣.៧​លានដូស ។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការណ៍តាមគ្រប់ទម្រង់ក្នុងការទប់ស្កាត់នឹងជំងឺវីរុស ជាពិសេសនោះគឺយុទ្ធនាការចាក់វ៉ាក់សាំងកូវីដដែលត្រូវបានរៀបចំទូទាំងប្រទេស។បច្ចុប្បន្ននេះ គោលដៅនៃការចាក់វ៉ាក់សាំងជូនប្រជាជន១០លាននាក់នៅក្នុងប្រទេសកម្ពុជាជិតសម្រេចបាន អត្រានៃការចាក់វ៉ាក់សាំងមានចំណាត់ថ្នាក់ឈានមុខគេនៅលើពិភពលោក។ មានសេចក្តីរាយការណ៍ខ្លះបានលើកឡើងថា ភ្នំពេញជារាជធានីមួយដែលមានអត្រានៃការចាក់វ៉ាក់សាំងខ្ពស់បំផុតនៅលើពិភពលោក។

តែយ៉ាងណាក៏ដោយ សម្ពាធនៃការទប់ស្កាត់ជំងឺវីរុសនៅក្នុងកម្ពុជាក៏នៅតែមានទំហំធំ ហើយភារកិច្ចក៏មានសភាពធ្ងន់ដែរ។ភាគីចិនបានចាត់ទុកបញ្ហាប្រឈមក៏ដូចជាការលំបាកដែលមាននៅក្នុងកម្ពុជា ជាបញ្ហាប្រឈមក៏ដូចជាការលំបាករបស់ខ្លួន។ ភាគីចិននឹងបន្តផ្តល់ជំនួយជាវ៉ាក់សាំង បរិក្ខារវេជ្ជសាស្ត្រ និងការគាំទ្រជាសម្ភារៈជូនដល់កម្ពុជាតាមលទ្ធភាពដែលអាចធ្វើបាន បន្តធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់កម្ពុជា។នេះបើតាមស្ថានទូតចិន៕

Khcct banner

អត្ថបទទាក់ទង