Yearendyearend1140x150
Img 0571

ក្រសួងប្រៃសណីយ៍កម្ពុជាលេីកទឹកចិត្តឱ្យអ្នកផលិតវីដេអូយល់ដឹងអំពីគោលការណ៍YouTube

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយក្រុមហ៊ុន Google និង YouTube បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube (Be Professional YouTubers)”។ក្នុងសិក្ខាសាលានោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លេីកទឹកចិត្តដល់អ្នកផលិតមាតិកាឌីជីថល នៅកម្ពុជាឱ្យយល់ដឹងអំពីគោលការណ៍របស់ YouTube។

ឯកឧត្តម ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា   ការរៀបចំសិក្ខាសាលានិងអញ្ជេីញថ្នាក់ដឹកនាំ Google និងអ្នកមានបទពិសោធជាតិនិងអន្តរជាតិ មកធ្វេីចែករំលែកក្នុងសិក្ខាសាលានេះគឺដេីម្បីជំរុញ និងលេីកទឹកចិត្តឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់ការផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត មិនចម្លងពីអ្នកដទៃ ។

ឯកឧត្ដមរដ្ឋមន្ត្រីបានលេីកទឹកចិត្តដល់អ្នកផលិតមាតិកាឌីជីថល នៅកម្ពុជាឱ្យយល់ដឹងអំពីគោលការណ៍របស់ YouTube ដើម្បីផលិតវីដេអូដែលស្របតាមស្ដង់ដារដែល YouTube កំណត់ ដើម្បីកម្ពុជាមានឱកាស និងសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានចំណូល (Monetization) តាមរយ:កម្មវិធីភាពជាដៃគូរបស់យូធូប (YouTube Partnership) នាពេលឆាប់ៗនេះ។

គួរបញ្ជក់ថា សិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube មានការចូលរួមពីលោក Jean Jacques Sahel ប្រធានផ្នែកព័ត៌មាន និងគោលនយោបាយមាតិកា ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Google ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញរបស់ក្រុមហ៊ុន Google និង YouTube និងអ្នកផលិតមាតិកា YouTube ល្បីៗនៅក្នុងនិងក្រៅប្រទេស ដែលមានអ្នកចូលរួមប្រមាណ ២១០០នាក់ តាមរយៈ Google meet និងទស្សនាដោយផ្ទាល់នៅលើ YouTube Channel របស់ក្រសួង ផងដែរ។



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង