Yearendyearend1140x150

ឥណ្ឌាអនុញ្ញាតឱ្យប្រើវ៉ាក់សាំងCOVID-19DNAដំបូងបង្អស់របស់ពិភពលោកជាបន្ទាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ឥណ្ឌា៖ យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយរដ្ឋាភិបាលនៅថ្ងៃសុក្រនេះ ប្រទេសឥណ្ឌាបានអនុម័តការប្រើវ៉ាក់សាំង COVID-19 DNA ដំបូងបង្អស់របស់ពិភពលោក សម្រាប់មនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ក្នុងគោលបំណងចាក់វ៉ាក់សាំងការពារប្រជាជនខ្លួននៅចុងឆ្នាំនេះ។

វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយ Zydus Cadila និងដាក់ឈ្មោះថា ZyCoV-D គឺជាវ៉ាក់សាំងផលិតនៅប្រទេសឥណ្ឌា បន្ទាប់ពីវ៉ាក់សាំង Covaxin ដែលត្រូវបានបង្កើតឡើងដោយ Bharat Biotech។

វ៉ាក់សាំង DNA រួមមានចំនួនបីដូស ហើយជាវ៉ាក់សាំងទី ៦ ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាចាប់តាំងពីការផ្ទុះឡើង។

ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលសហព័ន្ធបានបង្ហាញថា តួលេខសរុបនៃកូវីដ១៩ របស់ឥណ្ឌាបានកើនឡើងដល់ ៣២.៣៩៣.២៨៦ កាលពីថ្ងៃសៅរ៍ ខណៈករណីថ្មីមានចំនួន ៣៤.៤៥៧ ករណី ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅទូទាំងប្រទេស។ ក្រៅពីនេះ ចំនួនអ្នកស្លាប់ថ្មី ៣៧៥ នាក់ឍ ចាប់តាំងពីព្រឹកថ្ងៃសុក្រ បានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤៣៣.៩៦៤ នាក់។

គិតត្រឹមថ្ងៃទី ១៧ ខែសីហាចំនួនវ៉ាក់សាំងសរុបប្រមាណ ៥៦០.៦៥២.០៣០ ត្រូវបានគ្រប់គ្រងនៅក្នុងប្រទេស នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក (WHO) ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង