Yearendyearend1140x150

រដ្ឋសភានឹងអនុម័តសេចក្តីព្រៀងច្បាប់«គ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន»នៅថ្ងៃស្អែក

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅថ្ងៃទី៩ មេសា ឆ្នាំ២០២០។

ភ្នំពេញ៖ រដ្ឋសភាកម្ពុជានឹងបើសម័យប្រជុំពេញអង្គ ដើម្បីពិនិត្យនឹងអនុម័តសេចក្តីព្រៀងច្បាប់ស្តីពី«គ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន» នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទី។នេះបើតាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា។

ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា បានកំណត់យក ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ ដោយមានរបៀបវារៈ ដូចជា ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកជំទាវ នូ សុវណ្ណនី ជាតំណាងរាស្រ្ត មណ្ឌលខេត្តតាកែវ ជំនួស ឯកឧត្តម ជា វ៉ាន់ដេត ដែលបានសុំលាលែង។ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ការបោះឆ្នោតជ្រើសតាំង៖ ឯកឧត្តម ឡូយ សុផាត ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងឯកឧត្តម ស៊ូ ភិរិន្ទ ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។

គួរបញ្ជាក់ថាសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រូវបានគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីកម្ពុជាដឹកនាំដោយសម្តេច ហ៊ុន សែន ពិនិត្យរួចរាល់ហើយ និងកំពុងត្រៀមបញ្ជូនទៅកាន់រដ្ឋសភាដើម្បីប្រជុំអនុម័តតែម្តង ដោយពុំចាំបាច់ឆ្លងកាត់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះទេ។

បើផ្អែកតាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ នឹងដាក់ពិន័យធ្ងន់ធ្ងរដល់ជនណាដែលរារាំងកិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលនាំឲ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ ដោយត្រូវប្រឈមជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ និងពិន័យជាប្រាក់រាប់សិបលានរៀល។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: រដ្ឋសភា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង