Yearendyearend1140x150

TWG Tea ផ្ដល់ជូននំសែនព្រះខែ៤រសជាតិឈ្ងុយឆ្ងាញ់បំផុតសម្រាប់ជួបជុំគ្រួសារឆ្នាំនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ - ពិធីសែននំព្រះខែគឺជាពេលវេលាដ៏ល្អមួយក្នុងការជួបជុំគ្រួសារ ដើម្បីចូលរួមចែករំលែកភាពរីករាយបន្ថែមទៅដល់ការជួបជុំរបស់អ្នក TWG Tea តែងតែផ្ដល់ជូននូវនំសែនព្រះខែដែលមានភាពច្នៃប្រឌិត និងគុណភាពខ្ពស់ នំសែនព្រះខែសម្រាប់ឆ្នាំនេះគឺមាន ៤ រសជាតិផ្សេងគ្នាដើម្បីអបអរក្នុងឪកាសដ៏មានន័យនេះ។

នំសែនព្រះខែរបស់ហាងតែដ៏ប្រណីតដែលមានសាខាជុំវិញពិភពលោកនេះត្រូវបានដុតថ្មីៗជារៀងរាល់ថ្ងៃពីមេចុងភៅដ៏ចំណាន មានបទពិលោធន៍ខ្ពស់ធ្វើឡើងដោយដៃតាមបែបប្រពៃណីជាមួយគ្រឿងផ្សំមានគុណភាពខ្ពស់ នាំចូលពីបរទេស ជាពិសេសរសជាតិនំនីមួយៗត្រូវបានអប់ជាមួយតែល្បីប្រចាំហាងធ្វើឲ្យរសជាតិនំកាន់តែស្រទន់។ នំសែនព្រះខែរបស់ TWG Tea ទាំងអស់មិនមានផ្ទុកនូវសារធាតុរក្សារទុកបានយូរ ដែលធ្វើឲ្យប៉ះពាល់សុខភាពឡើយ សក្ដិសមបំផុតសម្រាប់ជូនជាកាដូចំពោះអ្នកមានគុណ មនុស្សជាទីស្រលាញ់ មិត្តភក្ដិ ជាពិសេសដៃគូរពាណិជ្ជកម្ម។

នំសែនព្រះខែទាំង៤រសជាតិសម្រាប់អបអរក្នុងឪកាសពិធីសែននំព្រះខែ៖

១. នំសែនព្រះខែ Constellation ត្រូវបានដុតឡើងដោយមានសំបកពណ៌លឿងព្រឿងៗប្រៀបបានទៅនឹងទឹកមាសដែលមានស្នូលឈូកផ្សំជាមួយគ្រាប់ឪឡឹក និងប្រភទតែ Singapore Breakfast បន្ថែមដោយស្រាផ្កាកុលាបចិន ដោយមានពងទាប្រៃជាស្នូលកណ្ដាលនៃនំ។

២. នំសែនព្រះខែ Jewel ផ្សំចេញពីគ្រាប់ធញ្ញាជាតិចម្រុះអប់តែផ្កាម្លិះក្រហម លាយជាមួយស្រាចិន និងស្នូលឈូកផ្សំជាមួយស្ករត្នោតម៉ឡាកា ធ្វើឲ្យឱជារសនៃនំកាន់តែមិនអាចបំភ្លេចបាន។

៣. នំសែនព្រះខែ Illumination ផ្សំឡើងពីគ្រាប់ឈូកជាមួយដំណាប់រ៉ាសប៌ឺរី ដំណាប់ស្វាយ អប់ជាមួយតែយូហ្សូ និងពងទាប្រៃចំហុយជាមួយស្រាចិន បន្ថែមដោយឬសតែសុខភាព ធ្វើឲ្យនំសែនព្រះខែកាន់តែឈ្ងុយឆ្ងាញ់មួយកម្រឹតទៀត។

៤. នំសែនព្រះខែ Harvest រសជាតិសណ្តែកក្រហមអប់ជាមួយតែរសជាតិវ៉ាន់នីឡា បន្ថែមដោយក្រូចពោធិសាត់ និងពងទាប្រៃអប់ជាមួយតែស្រាកូឡាបចិន ធ្វើឲ្យរសជាតិនំកាន់តែឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន។

រីករាយជាមួយការផ្ដល់ជូនពិសេសសម្រាប់ការកក់ទុកជាមុនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១២ កញ្ញា ២០២១ និងបញ្ចុះតម្លៃ ៥% បន្ថែមនៅពេលលោកអ្នកទូទាត់សាច់ប្រាក់តាមរយៈ Visa កាតមាសរបស់ធនាគារ វឌ្ឍនៈ។

• ទិញ ១០ ប្រអប់ថែមជូន ១ ប្រអប់

• ទិញ ២០ ប្រអប់ថែមជូន ៣ ប្រអប់

• ទិញ ៣០ ប្រអប់ថែមជូន ៥ ប្រអប់

• ទិញ ៥០ ប្រអប់ថែមជូន ៩ ប្រអប់

• ទិញ ១០០ ប្រអប់ថែមជូន ២០ ប្រអប់

នំសែនព្រះខែមានលក់នៅ TWG Tea Salon & Boutique at Vattanac Capital និង TWG Tea at Aeon Mall Phnom Penh ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២១ កញ្ញា ២០២១។ TWG Tea ផ្តល់ជម្រើសនៃការវេចខ្ចប់ចំនួន ២ ប្រភេទ គឺ ប្រអប់ចំនួន ៤ នំ តម្លៃ ៨៨ ដុល្លារ និង ប្រអប់ចំនួន ១ នំ តម្លៃ ១៥.៩០ ដុល្លារ។ ទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត៖ 015 266 656 ឬ Email: [email protected]


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង