Yearendyearend1140x150

ចិនផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតដល់និស្សិតកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ រដ្ឋាភិបាលចិននឹងផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត រយៈពេល៣ឆ្នាំ ចំនួន២៥-៣០ កន្លែង និងថ្នាក់បណ្ឌិត រយៈពេល៤ឆ្នាំ ចំនួន១០-១៥ កន្លែងសិក្សាលើមុខវិជ្ជាបច្ចេកទេស និងវិទ្យាសាស្ត្រនុយក្លេអ៊ែរ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ នៅសាកលវិទ្យាល័យ Harbin Engineering។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។

បើតាមសេចក្តីប្រកាសដដែល បានបញ្ជាក់ថា ចំពោះសិស្សនិស្សិតកម្ពុជាដែលមានចំណាប់អារម្មណ៍ចង់ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតមុនថ្ងៃ១៥ ខែមេសា ឆ្នាំ២០២០។

សម្រាប់ព័ត៌មានបន្ថែម និងការណែនាំក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ សូមចូលទៅកាន់តំណនេះ http://studyinchina.csc.edu.cn ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អាហារូករណ៍ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង