Cct850x100 1

កញ្ញា ថូង ធីតា ចង់ឱ្យបរទេសស្គាល់ខ្មែរតាមរយៈអំបិលខ្មែរ

យុវជន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


កញ្ញា ថូង​ ធីតា​ អ្នកអភិវឌ្ឍន៍គម្រោងអាជីវកម្ម និងជាស្ថាបនិកនៃសហគ្រាសអំបិលធម្មតាជាតិ 

ភ្នំពេញ៖ កញ្ញា ថូង ធីតា មានមហិច្ឆតាចង់ឱ្យបរទេសស្គាល់ខ្មែរឱ្យកាន់តែច្បាស់ តាមរយៈផលិតផលអំបិលដែលផលិតចេញពីធម្មជាតិ ក្រោមស្នាដៃដ៏សម្រិតសម្រាំងបំផុត មិនប៉ះពាល់ដល់សុខភាព ថែមទាំងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពអ្នកបរិភោគ។

សហគ្រាសអំបិលធម្មជាតិដល់ ដែលស្ថិតនៅ ឃុំត្រើយកោះ ខេត្តកំពត ដែលមានកញ្ញា ថូង ធីតា ជាស្ថាបនិក ផ្ទាល់បានលើកឡើងពីមហិច្ឆតា នៃការចង់ផ្សព្វផ្សាយផលិតផលអំបិលធម្មជាតិក្រោម គម្រោងមួយឈ្មោះថា « ថូង» ដើម្បីឱ្យបរទេសស្គាល់កម្ពុជាតាមរយៈផលិតផលអំបិល ផលិតដោយស្នាដៃកូនខ្មែរ។

កញ្ញាបានាឱ្យដឹងថា គម្រោងនេះធ្វើឡើងលើផ្ទៃដីសរុបចំនួន ៥០ ហិកតា។ ហើយសហគ្រាសអំបិលលោកស្រី មិនត្រឹមតែផ្គត់ផ្គង់អំបិលដល់អតិថិជនក្នុងស្រុក ប៉ុណ្ណោះទេថែមទាំងនាំចេញទៅប្រទេសក្រៅដូចជាជប៉ុន ស្វីស និងអាល្លឺម៉ង់ ដើម្បីសម្រេចបានគោលដៅចុងក្រោយនៃគម្រោង នោះគឺការណែនាំពិភពលោកអំពីគុណភាព និងរសជាតិអំបិលធម្មជាតិរបស់កម្ពុជា។

ស្ថាបនិកនៃសហគ្រាសអំបិលរូបនេះបន្ថែមថា សហគ្រាផលិតអំបិលមួយនេះបានបំលែងចេញមកពីអាជីវកម្មគ្រួសារ ជាមួយផ្ទៃដីចំនួន៥០ហិចតា និងកំពុងសហការជាមួយកសិករក្នុងតំបន់បន្ថែមទៀត ដើម្បីបង្កើនការផលិត និងទទួលផលិតផលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ដល់អតិថិជនជាតិ ក៏ដូចជាអតិថិជនអន្តរជាតិ។

កញ្ញាថ្លែងថា ៖«ខ្ញុំមានគោលបំណងចង់នាំអំបិលកំពតទៅកាន់ពិភពលោក ជាទូទៅបរទេស ស្គាល់ប្រទេសកម្ពុជាតាមរយៈប្រាសាទអង្ករវត្ត ឬ តាមរយៈរបបប្រល័យពូជ សាសន៍(ខ្មែរក្រហម) ដូច្នេះការនាំអំបិលទៅឆាកអន្តរជាតិនេះគឺជាបេសកកម្មរបស់ខ្ញុំ»។

កញ្ញាបន្តថា នៅពេលសហគ្រាស ផលិតអំបិល« ថូង»ដំណើរការ លោកស្រីបានដាក់បញ្ជូលការផលិត តាមរបៀបសហសម័យដែលមានបច្ចេកវិទ្យាជាមួយនឹងរបៀបប្រពៃណីដែលអាចផលិត អំបិលធម្មជាតិដែលមានប្រវត្តិជាយូរលង់មកហើយតាំងពីសម័យអង្គរមកម្ល៉េះ។

គួរបញ្ជាក់ថា សហគ្រាសរបស់កញ្ញា ថូង ធីតា ផលិតអំបិលចំនួនប្រាំប្រភេទ ដោយផលិតចេញពីទឹកសមុទ្រ។ ការផលិតត្រូវបានពិនិត្យយ៉ាងហ្មត់ចត់ដោយប្រទេសជាច្រើន ហើយចុងក្រោយក៏ទទួលបានលទ្ធផលមួយដ៏ល្អ ព្រោះអំបិលដែលផលិតបានមានសារធាតុចិញ្ចឹមជាង៨០មុខ និងមានកម្រិត Sodium តិចបំផុតបើប្រៀបធៀបទៅនឹងអំបិលដ៏ទៃទៀត។ ការទទួលទានអំបិល ខុសអាចធ្វើឱ្យមានបញ្ហាសុខភាព អាចកើតមានជំងឺដូចជា ជំងឺលើស ឈាម គាំងបេះដូង៕

Khcct banner

អត្ថបទទាក់ទង