Yearendyearend1140x150
Img 0571

ខ្យល់បក់ខ្លាំងបានធ្វើភ្លើងឆេះព្រៃនៅប្រទេសក្រិកកើតឡើងម្ដងទៀត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ក្រិក៖ ភ្លើងឆេះនៅលើឧបទ្វីបAttica ដែលជារដ្ឋធានី Athens របស់ក្រិកត្រូវបានផ្ទុះឡើងអស់រយៈពេលជាង ៨០ ម៉ោង គិតត្រឹមរសៀលថ្ងៃពុធនេះ ដោយសារតែការផ្លាស់ប្តូរខ្យល់ភ្លាមៗ បានបណ្តាលឱ្យភ្លើងវិលត្រឡប់មករកសភាពដើមវិញ។

ភូមិVilia ចម្ងាយ ៤០ គីឡូម៉ែត្រ ភាគពាយ័ព្យនៃតំបន់សំខាន់នៃទីក្រុង Athens មានភ្លើងឆេះព្រៃចាប់ពីម៉ោង ១៥ ៖ ០០ កាលពីថ្ងៃពុធ។

ភូមិVilia បានឃើញផ្ទះប្រជាពលរដ្ឋជាច្រើនត្រូវបានភ្លើងឆេះ តាំងពីម៉ោង ១៧ ៖ ០០ ម៉ោងក្នុងស្រុកនៅថ្ងៃពុធ ហើយដីត្រូវបានគ្របដណ្ដប់ដោយកំទេចកំទី។ យោងតាមមន្រ្តីមូលដ្ឋាន បានឱ្យដឹងថាអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងជាបឋមនៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែទិសដៅខ្យល់ បានផ្លាស់ប្តូរនៅពេលរសៀលដោយខិតខំប្រឹងប្រែងឥតប្រយោជន៍។

ប៉ូលីស បានបិទផ្លូវទៅដល់ទីប្រជុំជន ដោយអនុញ្ញាតឱ្យតែរថយន្តពន្លត់អគ្គិភ័យនិងរថយន្តសង្គ្រោះចេញចូលប៉ុណ្ណោះ។ ប្រជាជនក្នុងតំបន់មួយចំនួនត្រូវបានរដ្ឋាភិបាលក្នុងតំបន់និងអង្គការការពារជនស៊ីវិលជម្លៀសចេញ។ ខណៈក្រុមពន្លត់អគ្គីភ័យបាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លត់ភ្លើងឆេះព្រៃនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង