Yearendyearend1140x150

អ្នកជាសះស្បើយកូវីដ-១៩នៅកម្ពុជាម្នាក់ លាប់ជំងឺកូវីដ-១៩ឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ បុរសជនជាតិខ្មែរម្នាក់ ដែលធ្លាប់បានជាសះស្បើយពីកូវីដ-១៩ បាន ១៥ថ្ងៃរួចមកហើយ តែត្រូវ បានលាប់ជំងឺឆ្លងនេះម្ដងទៀត បន្ទាប់ពីបានធ្វើតេស្តឃើញថា វិជ្ជមានវីរុសកូវីដ-១៩វិញ។ នេះបើយោងទៅតាម សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសានេះ។

បើតាមក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ន បុរសរូបនោះត្រូវបានដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីព្យាបាល និង បង្ការការឆ្លងវីរុសកូវីដ-១៩នេះ។

សូមបញ្ជាក់ថា ត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានចំនួនអ្នកឆ្លងសរុប ១១៨នាក់(ស្រ្តី៣៥នាក់ និងបុរស ៨៣នាក់) ក្នុងនោះមានអ្នកជាសះស្បើយ សរុប ៦៨នាក់ និងអ្នកកំពុងសម្រាកព្យាបាល សរុប ៥០នាក់ នៅទូទាំងប្រទេស។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ-១៩ សង្គម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង