Yearendyearend1140x150

ទូតអាមេរិកចោទសួរលើសេរីភាព​ក្នុងការបញ្ចេញមតិ ក្រោយតុលារផ្តន្ទាទោសលោក រ៉ុង ឈុន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy។

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី ១៨ សីហានេះ បានចោទសួរទៅលើសេរីភាព​ក្នុងការបញ្ចេញមតិ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ការចោទសួរនេះ ធ្វើឡើងក្រោយតុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ សីហានេះ សម្រេចកាត់ទោសអោយលោក រ៉ុង ឈុន ជាប់ពន្ធនាគារចំនួន ២ឆ្នាំ។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy មានប្រសាសន៍ថា ការផ្តន្ទាទោសដោយតុលាការ លើលោក រ៉ុង ឈុន ដែលជាមេដឹកនាំសហជីពដ៏គួរឱ្យគោរព នៅថ្ងៃ​នេះ ធ្វើឲ្យមានការចោទសួរយ៉ាងខ្លាំង ទៅលើសេរីភាព​ក្នុងការបញ្ចេញមតិ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និងសារៈសំខាន់នៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ ប្រព័ន្ធតុលាការ មិនគួរត្រូវបានគេរំលោភបំពាន ដើម្បីបំបិទសម្លេង​សកម្មជនសន្តិភាព​ទេ។

គួរបញ្ជាក់ថា តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ សីហានេះ សម្រេចកាត់ទោសអោយលោក រ៉ុង ឈុន ជាប់ពន្ធនាគារចំនួន ២ឆ្នាំ ហើយត្រូវបង់ប្រាក់២លានរៀលទៅតុលាការ ខណៈសកម្មជន២នាក់ទៀតក៏តម្រូវឱ្យជាប់ពន្ធនាគារ២០ ខែដែរ និងពិន័យជាទឹកប្រាក់ដូចគ្នា។

លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា តុលាការសម្រេចកាត់ទោសអោយលោក រ៉ុង ឈុន ជាប់ពន្ធនាគារចំនួន២ឆ្នាំ ចំណែកឯលោកតុល និមល និងកញ្ញាសរ កណិការ ត្រូវជាប់ពន្ធនាគារចំនួន២០ខែ។ តុលាការក៏តម្រូវឱ្យម្នាក់ៗត្រូវបង់ប្រាក់២លានរៀលទៅតុលាការ និងរួមគ្នាបង់ ទៅខាងគណៈ កម្មការកិច្ចការ ព្រំដែន ៤០០ លានរៀល ។

អាជ្ញាធរកម្ពុជាបានចាប់ខ្លួនលោក រ៉ុង ឈុន កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយពីលោកបានរិះគន់លើបញ្ហាការបោះបង្គោលព្រំដែននៅខេត្តត្បូងឃ្មុំ ដែលពលរដ្ឋអះអាងថា អាជ្ញាធរវៀតណាមបានរំលោភយកដីពួកគាត់។ ចំណែកលោក តុន និមល និងកញ្ញា សរ កណិកា ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្រោយពេលពួកគេបានចូលរួមតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន និងជនជាប់ឃុំមួយចំនួនទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង