Cct850x100 1
1800px x h300px kh

ក្រុមតាលីបង់អាហ្វហ្គានីស្ថានបានប្រកាសលើកលែងទោសដល់បុគ្គលិករដ្ឋាភិបានទាំងអស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
Kun Sombor
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

តាលីបង់៖ ទីក្រុងកាប៊ុលថ្ងៃទី ១៧ ខែសីហា អ្នកនាំពាក្យតាលីបង់អាហ្វហ្កានីស្ថាន លោក Zabiullah Mujahid បានប្រកាសនៅលើបណ្តាញសង្គមនៅថ្ងៃទី ១៧ ថា អង្គការនេះនឹងផ្តល់ការលើកលែងទោសដល់បុគ្គលិករដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងសមាជិកកងកម្លាំងសន្តិសុខទាំងអស់។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ លោក Zabiullah Mujahid បានចង្អុលបង្ហាញថា ឥឡូវនេះក្រុមតាលីបង់ បានគ្រប់គ្រងស្ថានការណ៍ទាំងស្រុងនៅក្នុងរដ្ឋធានីកាប៊ុល ហើយច្បាប់និងសណ្តាប់ធ្នាប់ត្រូវបានស្តារឡើងវិញ។ ក្រុមតាលីបង់បានអំពាវនាវដល់បុគ្គលិករដ្ឋាភិបាលទាំងអស់ ឱ្យត្រលប់មកធ្វើការវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោកZabiullah Mujahid ក៏បាននិយាយផងដែរថា ជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនមានសុវត្ថិភាព។ ក្រុមតាលីបង់បានបញ្ជាថា សមាជិកនៃអង្គការនេះ មិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងផ្ទះរបស់អ្នកស្រុកណាម្នាក់ដោយគ្មានការអនុញ្ញាតឡើយ ហើយថាគ្មាននរណាម្នាក់អាចបំផ្លាញអាយុជីវិតទ្រព្យសម្បត្តិ ឬកិត្តិយសរបស់ពួកគេឡើយ។

នៅព្រឹកថ្ងៃទី ១៦ មនុស្សមួយចំនួនធំ បានសម្រុកចូលអាកាសយានដ្ឋានអន្តរជាតិកាប៊ុល ធ្វើឲ្យព្រលានយន្តហោះនេះបានឈប់ដំណើរការ។ ប្រជាពលរដ្ឋ នៅក្បែរព្រលានយន្តហោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរថា មានយន្តហោះចុះចតនៅព្រលានយន្តហោះនៅល្ងាចថ្ងៃទី ១៦ ។ យន្តហោះទាំងនេះមិនមែនជាជើងហោះហើរពាណិជ្ជកម្មទេ ប៉ុន្តែត្រូវបានប្រើសម្រាប់ការជម្លៀសជនបរទេស។

នៅថ្ងៃទី ១៦ បុគ្គលិកមកពីក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាននិងមន្ទីរទីក្រុងកាប៊ុលបានចាប់ផ្តើមដំណើរការឡើងវិញ។ រដ្ឋមន្រ្តីស្តីទីនៃក្រសួងសុខាភិបាលសាធារណៈលោក Wahid Majruh និងប្រធានផ្នែកសុខាភិបាលតាលីបង់បានបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ក្នុងពេលតែមួយនៅថ្ងៃដដែលដោយពួកគេបានអំពាវនាវឱ្យបុគ្គលិកពេទ្យរួមទាំងស្ត្រីផង ឱ្យត្រលប់មកធ្វើការវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

Khcct banner

អត្ថបទទាក់ទង