Yearendyearend1140x150
Img 0571

កម្ពុជា-ចិនសន្យារួមគ្នាពន្លឿនការចរចា«ពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្យ
/
ជំនួបរវាងសម្តេច ហ៊ុន សែន ជាមួយលោក​ វ៉ាង​ យី​ រដ្ឋមន្រ្តីក្រសួងការបរទេសចិន​។

ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា និងប្រទេសចិន បានឯកភាពជំរុញល្បឿននៃការចរចា និងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិនឱ្យបានក្នុងពេលឆាប់ៗខាងមុខ ដើម្បីផ្តល់លទ្ធភាពឱ្យកម្ពុជាមានទីផ្សារកាន់តែធំសម្រាប់ផលិតផលរបស់ខ្លួន។

ក្នុងជំនួបរវាងសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោកប្រធានាធិបតីចិន ស៊ី ជិនពីង ថ្នាក់ដឹកនាំកំពូលទាំងពីរ បានពិភាក្សាយ៉ាងទូលំទូលាយ អំពីកិច្ចសហប្រតិបតិ្តការទ្វេភាគី និង បានឯកភាពតាមការស្នើរបស់ភាគីកម្ពុជាជំរុញល្បឿននៃការចរចា និងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិនឲ្យបានក្នុងពេលឆាប់ៗខាងមុខ។

ក្រៅពីសន្យាបន្លឿការចរចាលោកប្រធានាធិបតីចិន ស៊ី ជិនពីង ក៏បានសន្យាជំរុញឲ្យក្រុមហ៊ុនចិនបង្កើនការវិនិយោគនៅកម្ពុជា និងបន្តផ្តល់ជំនួយដល់ការអភិវឌ្ឍន៍កម្ពុជាឱ្យអស់ ពីលទ្ធភាពរួមទាំងការអភិវឌ្ឍនៅក្រុងព្រះសីហនុផងដែរ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានលើកឡើងថា៖ «ពាក់ព័ន្ធទៅនឹងដំណើរការចរចាពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន មកទល់ពេលនេះមានលក្ខណៈល្អប្រសើរ ហើយការចរចា ជុំទី២រវាងចិន-កម្ពុជា នេះនឹងធ្វើឡើងនៅអំឡុងខែមេសា ឆ្នាំ២០២០ នៅប្រទេសកម្ពុជា»។ចំពោះទំនិញកម្ពុជាជាពិសេសទំនិញខាងវិស័យកសិកម្ម ដែលកំពុងដំណើរការនាំចេញទៅប្រទេសចិនរយៈពេល១ខែកន្លងទៅនេះ កំពុងមានស្ថានភាពជាប្រក្រតី បើទោះណាជាប្រទេសចិនពេលនេះ បានរងការវាយប្រហារដោយមេរោគផ្លូវដង្ហើមថ្មី កូរ៉ូណាវីរ៉ុស ក៏ដោយ។

បច្ចុប្បន្នកម្ពុជាកំពុងតែអនុវត្ត វិធានការកែទម្រង់មុតស្រួច ដើម្បីកែលម្អបរិយាកាសធុរកិច្ចសំដៅទាក់ទាញការបណ្តាក់ទុនពីចិន និង ប្រទេសឯទៀតឲ្យបានកាន់តែច្រើន ហើយត្រៀមខ្លួនទប់ទល់ផលប៉ះពាល់អវិជ្ជមាន ក្នុងករណី សហភាពអឺរ៉ុប សម្រេចចាត់វិធានការពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែ អាវុធ (EBA) ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង