Yearendyearend1140x150

កងទ័ពអាមេរិកបាញ់លើ«ពលរដ្ឋអាហ្គានីស្ថាន»ដែលសម្រុកឡើងយន្តហោះគេចពីការចាប់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ប្រជាជនកំពុងរត់ចេញពីការបាញ់ នៅអាកាសយាន្តដ្ឋានកាប៊ុល។
រូបភាព៖ RT

អាហ្គានីស្ថាន៖កងទ័ពអាមេរិក ក្នុងប្រទេសអាហ្គានីស្ថាន បានប្រើប្រាស់កាំភ្លើងបាញ់ព្រមានទៅលើប្រជាពលរដ្ឋអាហ្គានីស្ថាននៅអាកាសយាន្តដ្ឋានកាប៊ុល ខណៈមនុស្សម្នារាប់រយនាក់សម្រុកឡើងយន្តហោះបំណងគេចចេញពីប្រទេសខ្លួន។

វីដេអូដែលមានប្រជាជនរត់ចេញដើម្បីឡើងយន្តហោះនេះ ត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ក្នុងនោះគេឃើញសាកសពរបស់ពលរដ្ឋនៅអាកាសយានដ្ឋានកាប៊ុលផងដែរដែលពួកគេប្រហែលជាត្រូវស្លាប់ដោយសារការរត់ជាន់គ្នា ខណៈមនុស្សជាច្រើនត្រូវបានគេរាយការណ៍ថា បានបាញ់សម្លាប់និងរងរបួសដោយទាហានអាមេរិកនៅឯព្រលានយន្តហោះ។

គួរបញ្ជាក់ថា មកដល់ម៉ោងនេះ ក្រុមតាលីបង់បានចូលកាន់កាប់រដ្ឋធានីកាប៊ុលទាំងស្រុង ខណៈដែលប្រធានាធិបតីអាហ្វហ្គានីស្ថាន និងក្រុមមន្ត្រីការទូតភៀសខ្លួនចេញ។ ក្រោយពីការកាន់កាប់ប្រទេសបានហើយ តាលីបង់បានគ្រប់គ្រងការឆ្លងកាត់ព្រំដែនទាំងអស់របស់អាហ្វហ្គានីស្ថាន ខណៈព្រលានយន្តហោះទីក្រុងកាប៊ុល គឺជាផ្លូវតែមួយគត់ដើម្បីគេចចេញពីប្រទេសនេះ។

កងទ័ពអាមេរិកប្រមាណ ៥០០០ នាក់ កំពុងដាកការពារមន្ត្រីស្ថានទូតអាមេរិកនៅអាហ្គានីស្ថាន ដើម្បីជម្លៀសចេញពីស្ថានទូត ទៅនៅព្រលានយន្តហោះ។ប្រព័ន្ធផ្សព្វផ្សាយអាមេរិកាំង និយាយការពារសាជាថ្មី ជំហរ ដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ដោយថា អាមេរិកបានឈ្នះ សង្រ្គាមនៅអាហ្វហ្កានីស្ថាន ព្រោះ អាមេរិកបានសម្លាប់អ្នកដែលបានវាយប្រហារភេរវកម្មទៅលើអគារភ្លោះនៅក្រុងញូវយ៉ក កាលពី ២០ឆ្នាំមុន។តែការថ្លែងនេះប្រទេសមួយចំនួនចាក់ទុកថាជាការថ្លែងដោះសារ និងបិទបាំងទង្វើរបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង