Yearendyearend1140x150

ប្រធានាធិបតីអាហ្គានីស្ថានចាកចេញពីប្រទេសដើម្បីបញ្ចៀសការបង្ហូរឈាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព៖ ស៊ីស៊ីធីវី 

អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីអាហ្គានៅស្ថាន លោក ហ្គានី បានសម្រេចចិត្តចាកចេញរបស់លោកពីប្រទេសខ្លួន ដើម្បីបញ្ចៀសការបង្ហូរឈមជាមួយក្រុមតាលីបង់ក្រោយចូលកាន់កាប់ទីក្រុងកាប៊ុល។ការចាកចេញនេះ ធ្វើឡើងក្រោយពីទាហាន ក្រុមតាលីបង់ នៅទីបំផុត បានសម្រុកចូលក្នុងរដ្ឋធានីកាប៊ុលនៅល្ងាចថ្ងៃអាទិត្យ ។

ប្រធានាធិបតី អាហ្វហ្កានីស្ថាន លោក អាស្រាហ្វ ហ្គានី បានគូសបញ្ជក់ថា ប្រសិនបើនៅតែមានជនរួមជាតិរាប់មិនអស់ដែលត្រូវបានធ្វើឃាតហើយពួកគេនឹងប្រឈមមុខនឹងការបំផ្លិចបំផ្លាញ និងការបំផ្លាញទីក្រុងកាប៊ុលនោះលទ្ធផលនឹងក្លាយជាគ្រោះមហន្តរាយមនុស្សជាតិដ៏ធំនៅក្នុងទីក្រុងជាមិនខាន ។លោកថា ក្រុមតាលីបង់ឥឡូវនេះទទួលខុសត្រូវក្នុងការការពារកិត្តិយស និងទ្រព្យសម្បត្តិរបស់ប្រជាជនអាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ថា ទាហាន ក្រុមតាលីបង់ នៅទីបំផុត បាន សម្រុក ចូល ក្នុង រដ្ឋធានី កាប៊ុល នៅល្ងាច ថ្ងៃ អាទិត្យ នៅបន្ទាប់ពី មាន ព័ត៌មាន ថា ប្រធានាធិបតី អាហ្វហ្កានីស្ថាន លោក អាស្រាហ្វ ហ្កានី និង អនុប្រធានាធិបតី របស់លោក បានធ្វើដំណើរចាកចេញ ស្ងាត់ៗ ពីអាហ្វហ្កានីស្ថាន។ក្រុមតាលីបង់បានធានាថារាល់បេសកកម្មការទូត និងពលរដ្ឋមានស្រ្តីភេទ ក្រុមកុមារ និងជនបរទេសនៅទីក្រុងកាប៊ុល ពួកគេមិនធ្វើបាប ឬវាយប្រហារក្រុមមនុស្សទាំងនោះឡើយ ហើយការចូលទីក្រុងកាប៊ុលនៅយប់ថ្ងៃអាទិត្យម្សិលមិញ ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់នៅក្នុងរដ្ឋធានីតែប៉ុណ្ណោះ។

បន្ទាប់ពីក្រុមតាលលីបានចូលទីក្រុងកាប៊ុល ប្រមុខក្រុមប្រឹក្សាផ្សះផ្សាជាតិ អាហ្វហ្កានីស្ថាន បានអំពាវនាវដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននិងសមាជិកតាលីបង់ឱ្យរក្សាច្បាប់ និងសណ្តាប់ធ្នាប់រដ្ឋធានីនិងសុំឱ្យប្រជាជននៅខាងក្នុងទីក្រុងរក្សាភាពស្ងប់ស្ងាត់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង