Yearendyearend1140x150
Img 0571

ជនជាតិចិនម្នាក់ចេញពីភ្នំពេញទៅម៉ាកាវនៅថ្ងៃទី៧ត្រូវអាជ្ញាធរចិនរកឃើញមានឆ្លង«កូវីដ-១៩»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមគ្រូពេទ្យពិនិត្យនៅព្រលានយន្តហោះក្រុងម៉ាកាវ។

ចិន៖ បុរសជនជាតិចិនម្នាក់ដែលចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី៧មេសា ទៅដល់ទីក្រុងម៉ាកាវប្រទេសចិន ត្រូវបានពិនិត្យឃើញវិជ្ជមានវីរូកកូវីដ១៩។

យោងតាមសារព័ត៍មានរដ្ឋចិន China News Service ដែលផ្សាយនៅថ្ងៃទី៨ខែមេសានេះ បានអោយដឹងថា៖ តាមដំណឹងនៅលើគេហទំព័ររបស់តំបន់រដ្ឋបាលពិសេសទីក្រុងម៉ាកាវសាធារណរដ្ឋប្រជាមានិតចិនបានផ្សាយថា នៅថ្ងៃទី៨ខែមេសាមានករណីថ្មីវិជ្ជមានកូវីដ១៩ដែលជាករណីនាំចូល ហើយក៏ជាករណីវិជ្ជមានកូវីដ១៩ទី៤៥របស់ទីក្រុងម៉ាកាវផងដែរ។

អ្នកឆ្លងជំងឺនេះ គឺជាបុរសជនជាតិចិនដែលរស់នៅទីក្រុងម៉ាកាវ មានអាយុ៣២ឆ្នាំ។ នៅថ្ងៃទី២០ខែមិនា គាត់មានអការៈក្អក ក្តៅខ្លួននិងរោគសញ្ញាផ្សេងៗទៀត ។នៅថ្ងៃទី៧ខែមេសានេះ គាត់បានជិះយន្តហោះតាមជើងយន្តហោះលេខ K6198 (លេខកៅអី20D)ពីទីក្រុងភ្នំពេញប្រទេសកម្ពុជាឆ្ពោះត្រឡប់ទៅកាន់ទីក្រុងម៉ាកាវ។

នៅពេលចូលដល់ព្រលានយន្តហោះអន្តរជាតិម៉ាកាវ កន្លែងត្រួតពិនិត្យក៏មានអការៈក្តៅខ្លួនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នៅថ្ងៃនេះលទ្ធផលពិនិត្យសំណាកច្រមុះរបស់គាត់បានបញ្ជាក់ថាវិជ្ជមានវីរូសកូវីដ១៩ ។បច្ចុប្បន្នស្ថានភាពជំងឺរបស់គាត់មានភាពហ្នឹងនរធម្មតា ដោយកំពុងសំរាកព្យាបាលដាច់ដោយឡែកក្នុងមន្ទីរពេទ្យ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង