Yearendyearend1140x150

ជនជាតិចិនជាង២០០នាក់ត្រូវរក្សាទុកនៅកន្លែងត្រៀមបណ្តេញចេញដោយសារស្ទះជើងយន្តហោះ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ជនជាតិចិនដែលត្រូវបានរក្សាទុក (រូបភាព៖ @សហការី)

ភ្នំពេញ៖ ជនជាតិចិនកំពុងរក្សាទុកនៅកន្លែងត្រៀមបណ្តេញចេញសរុបចំនួន២១៦នាក់ ស្រី ១៣នាក់ ដោយសារតែពុំសូវមានជើងយន្តហោះ។ នេះបើតាមប្រសាសន៍នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែប្រាប់ស៊ីស៊ីថាសម៍នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានបញ្ជាក់ថា បច្ចុប្បន្នជនជាតិចិនទាំងនេះត្រូវបន្តរក្សាទុកនៅកន្លែងត្រៀមបណ្តេញចេញនៅភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ការបន្តរក្សាទុកនេះ គឺមកពីមូលហេតុនៃការកកស្ទះ និងយឺតយ៉ាវក្នុងការបណ្តេញចេញដោយសារតែជើងយន្តហោះមិនសូវមានច្រើន ហើយសំបុត្រយន្តហោះឡើងថ្លៃជាដើម។

ឯកឧត្តមបន្តថា ចំពោះការផ្តល់ជំនួយរបស់ស្ថានទូតចិន ក្នុងការសាងសង់អគារបន្ថែម គឺជាគម្រោងក្នុងការផ្តល់មកអគ្គនាយកដ្ឋាន ប៉ុន្តែជាក់ស្តែងយើងមិនទាន់បានធ្វើការសាងសង់នៅឡើយទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង