Yearendyearend1140x150

«ផ្លែមៀនប៉ៃលិន»ប្រឈមនឹងបញ្ហាដោយសារស្ទះការនាំចេញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ Kampuchea Thmey Daily 

ប៉ៃលិន៖ ផ្លែមៀនប៉ៃលិន បានចាប់ផ្តើមប្រមូលផលពីខែសីហា ឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ និងរបាំងភូតគាមអនាម័យ ជាកត្តាធ្វើឲ្យមានបញ្ហាប្រឈមមិនទាន់អាចធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ដោយសារតែបញ្ហកូវីដ-១៩ ផ្លែមៀនប៉ៃលិនមិនអាចនាំចេញទៅទីផ្សារក្រៅប្រទេសបាន ពិសេសប្រទេសថៃកំពុងបិទមិនឲ្យនាំចូលមៀនប៉ៃលិនតាមច្រកព្រំដែន។

ផ្លែមៀនប៉ៃលិនជាប្រភេទទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជាធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសនាំចូលតាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃពាក់ព័ន្ធនឹងការនាំចូលផ្លែមៀនប៉ៃលិននេះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បានដាក់សំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់ប្រទេសចិន និងប្រទេសថៃរួចហើយ។ ប៉ុន្តែរហូតមកដល់ពេលនេះ ការចរចាមិនទាន់សម្រេចបានលទ្ធផលឯកភាពគ្នាស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចូលផ្លែមៀនទៅក្នុងប្រទេសទាំងពីរនេះនៅឡើយទេ ហើយក៏ពុំទាន់បានឆ្លើយតបជាផ្លូវការណាមួយដែរ ទោះបីជាភាគីកម្ពុជាបានទាក់ទងជំរុញការងារនេះជាច្រើនដងរួចហើយក៏ដោយ។

ក្រសួងកសិកម្មបានអំពាវនាវឱ្យអ្នកនាំចេញគួរបង្វែរទិសដៅពីប្រទេសថៃទៅប្រទេសវៀតណាមវិញ ពីព្រោះកម្ពុជាបានបើកទីផ្សារសម្រាប់ផ្លែមៀននេះរួចហើយ តាមរយៈការសម្រេចបាននូវការឯកភាពគ្នាលើលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសវៀតណាម។ក្រសួងក៏អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាគាំទ្រផលិតផលខ្មែរ ហើយម្ចាស់ទីតាំងផ្សារទំនើប ក្រុមហ៊ុន ឬសិប្បកម្មកែច្នៃកសិផលក្នុងស្រុកគួរនាំគ្នាជួយប្រមូលទិញផ្លៃមៀនប៉ៃលិនមកលក់ចែកចាយ ឬធ្វការកែច្នៃសម្រាប់បន្រើដល់ការហូបចុកក្នុងស្រុកជំនួសឱ្យការនាំចូលផ្លែមៀនកំប៉ុងពីក្រៅប្រទេសវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង