Yearendyearend1140x150

BREAKING៖ក្រសួងសុខាភិបាលប្រកាសរកឃើញកូវីដបំប្លែងថ្មីចំនួន៤៤ករណី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី ១១ សីហានេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៤៤ករណី។

បើតាមក្រសួងសុខាភិបាល យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1. 617-2 (Delta) នៅក្នុងប្រទេសកម្ពុជា លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន ០១នាក់ (ស្រី០នាក់) ពលករខ្មែរត្រលប់ពី ប្រទេសវៀតណាមតាមច្រកបាវិតចំនួន១២នាក់ស្រី៥នាក់) បុគ្គលិកសុខាភិបាលចំនួន ១នាក់ (ស្រី ០នាក់) មន្ត្រីរាជការចំនួន ១ នាក់ (ស្រី ១នាក់) សិស្សចំនួន៥នាក់(ស្រី៣នាក់) និងប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន២៤នាក់ (ស្រី១៤នាក់)។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង