Yearendyearend1140x150

ប្រទេសចិនឈរនៅលំដាប់ទី១ក្នុងការផ្តល់វ៉ាក់សាំងដល់ពិភពលោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ ប្រទេសចិនបានបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៧៧០ លានដូសដល់ប្រទេសនិងអង្គការជាង ១០០ ដោយឈរនៅលំដាប់លេខ ១ នៅលើពិភពលោក ក្នុងការវ៉ាក់សាំងដែលផ្តល់ជូនសហគមន៍អន្តរជាតិ ពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

ប្រធានាធិបតីចិន លោក ស៊ី ជីនភីងបាននិយាយ នៅក្នុងសារជាលាយលក្ខណ៍អក្សរមួយទៅកាន់កិច្ចប្រជុំលើកដំបូងនៃវេទិកាអន្តរជាតិស្តីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ថា “ប្រទេសចិននឹងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ទប់ទល់នឹងជំងឺរាតត្បាតCOVID-19”។

លោកស៊ីបាននិយាយថាប្រទេសចិននឹងខិតខំផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២ ពាន់លានដល់ពិភពលោកនៅទូទាំងឆ្នាំនេះនិងផ្តល់ប្រាក់ចំនួន ១០០ លានដុល្លារដល់កូវ៉ាអេសដែលជាការបោះជំហានមួយបន្ថែមទៀតដោយប្រទេសចិនក្នុងការគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើតវ៉ាក់សាំងជាផលប្រយោជន៍សាធារណៈជាសកល។

គិតត្រឹមថ្ងៃទី ៤ ខែសីហា ប្រជាជនចំនួន ៥១.១៥ ភាគរយនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ត្រូវបានចាក់វ៉ាក់សាំងបើប្រៀបធៀបទៅនឹងប្រទេស ដែលមានប្រាក់ចំណូលទាបត្រឹមតែ ១.៣៦ ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក(WHO) ។

វ៉ាក់សាំងចិនត្រូវបាន បញ្ចូលទៅក្នុងបញ្ជីវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ និងកម្មវិធី COVAX ហើយរហូតមកដល់ពេលនេះ ត្រូវបានអនុម័តអោយប្រើប្រាស់នៅជាង ១០០ ប្រទេសដោយបង្ហាញពីសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វ៉ាក់សាំង។

លើសពីនេះស្ថាប័នចិនមួយចំនួន បានសហការជាមួយប្រទេសជាង ២០ ក្នុងការធ្វើតេស្តព្យាបាលដំណាក់កាលទី ៣ ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង